លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ នៅតែមានជំនឿខ្លាំងលើបារមីវត្តព្រះវិហារសួគ៌ ដែលពួកគេជឿថា វត្តនេះអាចផ្តល់ភាពសុខសាន្តដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដើម្បីឧទ្ទិសដល់បារមីខ្លាំងពូកែនេះ ការរៀបចំពីធីប្រណាំងសេះបំបោលក្របី និងបោកចំបាប់ ត្រូវបានអាជ្ញាធរឃុំវិហារសួគ៌រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយពិធីនេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់រយនាក់មកតាមដានទស្សនាផងដែរ។
ក្រុមសមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ សពលោក កែម ឡី ប្រកាសជំហររបស់ខ្លួននាថ្ងៃពុធនេះថា ពិធីបុណ្យដ៏ចម្រូងចម្រាសនេះ នឹងធ្វើឡើងនៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អ្នកវិភាគ និងអ្នកចាត់ចែងរៀងចំបុណ្យសពលោក កែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់របស់កម្ពុជា បានហៅការបដិសេធរបស់សាលារាជធានី ដែលមិនអនុញ្ញាតឲ្យមានការតម្កល់រូបសំណាកលោក កែម ឡី ថាជាការមិនគាំទ្រដល់សិទ្ធិសេរីភាពបញ្ចេញមតិ។
តំណាងនៃអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនេះ បានបញ្ជាក់ពីជំហរអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងថា ការធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គនឹងមិនអាចកើតមានបន្តទៀតនោះទេ បន្ទាប់ពីការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ។
ភ្លាមៗក្រោយការប្រកាសរបស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក្រុមមន្ត្រីទាំងថ្នាក់ទាប ថ្នាក់ខ្ពស់ និងថ្នាក់កំពូល បានប្រកាសប្រាប់ពីការជួយទិញអង្ករពីកសិករជាបន្តបន្ទាប់ ក្នុងចំនួនមិនតិចជាង១០តោន។
អ្នកវិភាគ និងមន្ត្រីនៃគណបក្សប្រឆាំងគាំទ្រចំពោះសារាចររបស់រដ្ឋាភិបាល ដោយពួកគេអះអាងថា ការរក្សាបង្គោលចាស់ៗទុកនេះ អាចបើកផ្លូវឲ្យកូនខ្មែរជំនាន់ក្រោយសិក្សាពីប្រវត្តិសាស្ត្រនៃទឹកដីរបស់ខ្លួនបញ្ចៀសការភាន់ច្រឡំ ហើយការរក្សាបង្គោលចាស់ៗទាំងនេះនឹងអាចជាមូលដ្ឋានរឹងមាំមួយសម្រាប់ការបោះបង្គោលព្រំដែនថ្មីៗរវាងកម្ពុជានិងវៀតណាម។
លោក ចាន់ សុជាតិ មេធាវីការពារលោក វ៉ែន វ៉ន ប្រាប់ VOA កាលពីព្រឹកថ្ងៃពុធនេះថា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចតម្កល់ការចោទប្រកាន់របស់តុលាការខេត្តកោះកុង ដោយសំអាងថា លោក វ៉ែន វ៉ន គឺជាអ្នកដែលបានបញ្ជាឲ្យមានការកាប់ឈើ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនអំពីការទិញអង្ករនោះ អង្គភាពព័ត៌មានដដែលនោះ មិនបានលម្អិតថា តើការទិញអង្ករគឺសម្រាប់ការធ្វើអាជីវកម្មបន្ត ឬសម្រាប់ជួយផ្នែកមនុស្សធម៌ ឬក៏សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។
ការផ្ដន្ទាទោសនេះ កើតមានឡើង ក្រោយពីការស្រែកតវ៉ាប្រឆាំងការកាត់ក្តីនៅមុខសាលាដំបូងរាជធានីភ្នំពេញរបស់ប្រជាពលរដ្ឋជាង៣០នាក់ និងការធ្វើពិធីសាសនានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្កោលទោសដល់អ្នកប្រព្រឹត្តអំពើទុច្ចរិត រឹតត្បិតសិទ្ធិសេរីភាពក្នុងការតស៊ូមតិដោយអហិង្សា។
ការតវ៉ាប្រឆាំងនឹងការទម្លាក់ថ្លៃស្រូវបានផ្ទុះឡើងក្នុងខេត្តបាត់ដំបង ដែលជាទីកន្លែងផលិតស្រូវដ៏ធំមួយរបស់ប្រទេសកម្ពុជា។ ការតវ៉ា នេះបានកាត់ផ្តាច់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខប្រាំអស់រយៈពេលប្រមាណជាង ១ម៉ោង ក្រោយការធ្វើបទអន្តរាគមន៍បញ្ចប់ការតវ៉ាពីអាជ្ញាធរខេត្តកាលពីថ្ងៃអាទិត្យ។
លោកសំ សុខគង់ មេធាវីការពារក្ដីលោក កឹម សុខា ប្រាប់ VOA នាព្រឹកថ្ងៃសុក្រនេះថា សាលក្រមនឹងមិនអាចចូលជាស្ថាពរនៅក្នុងរយៈពេលមួយខែទៀតបានទេ គឺក្នុងពេលដែលក្រុមមេធាវី នឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ដើម្បីធ្វើមោឃភាពនីតិវិធីបើកសវនាការ និងការចេញសាលក្រមរបស់តុលាការ។
លោក អៀង សុធារ៉ា និយាយថា ប្រជាកសិករខ្មែរ នឹងទទួលបានប្រយោជន៍កាន់តែច្រើនថែមទៀត នៅពេលកសិដ្ឋានទាំងពីរនោះ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិថា ជាកសិដ្ឋានសរីរាង្គ។
លោក ឈិត សំអាត នាយកអង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) ហៅកាត់ថា WWF ថ្លែងថា ការសាងសង់ផ្លូវជាឧបសគ្គមួយរួចទៅហើយ នៃការអភិរក្សធនធានធម្មជាតិ ដែលត្រូវការរក្សាភាពដើម សម្រាប់ការពារប្រព័ន្ធបរិស្ថានទាំងមូលនៅក្នុងតំបន់នោះ។
គ្រាដែលក្រុមសហជីព កំពុងធ្វើការចរចាជាមួយថៅកែរោងចក្រដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បរមាឲ្យដល់ជិត ១៨០ដុល្លារក្នុងមួយខែសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ចេញសារនយោបាយគាំទ្រការទាមទារដែលលោកជឿថា អាចធ្វើបាន និងសមស្របដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករ។
លោក កឹម សុខា ប្រធានស្តីទីនិងជាមេដឹកនាំកាន់ការងារបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បានអំពាវនាវឲ្យយុវជនកសាងយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា នឹងស្នើឲ្យសហគមន៍អន្តរជាតិស្វែងរកយន្តការដើម្បីដាក់សម្ពាធរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយជម្លោះនយោបាយដែលកំពុងមានភាពតានតឹងខ្លាំង។
ក្នុងពេលកំពុងរង់ចាំ ការបើកសវនាការដោយសាលាឧទ្ធរណ៍នោះ លោក វ៉ែន វ៉ន ប្រាប់ VOA ថាលោកមិនបានប្រព្រឹត្តបទល្មើស ដូចដែលតុលាការខេត្តកោះកុង ចោទប្រកាន់មកលើរូបលោកនោះ ទេ។
សាលាដំបូងរាជធានីភ្នំពេញនឹងធ្វើការជំនុំជម្រះលោកកឹម សុខាពីបទ «បដិសេធមិនចូលខ្លួន»ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាលួចលាក់របស់លោក ដែលគេនៅមានមន្ទិលសង្ស័យថា លោកមានជាមួយអតីតអ្នកកាត់សក់ម្នាក់ គឺនាង«ខុម ចាន់តារ៉ាទី» ហៅស្រីមុំ។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចោទគណបក្សប្រឆាំងថា បានធ្វើឲ្យខូចដល់ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយអះអាងថា ក្រុមតំណាងរាស្ត្រ និងមេដឹកនាំគណបក្សប្រឆាំងបានប្រើសិទ្ធិខ្លួនជាអ្នកធ្វើច្បាប់ ដើម្បីបម្រើគោលបំណងនយោបាយ ដោយការរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។
លោកយាយ Momy ដែលធ្លាប់ជាប់ពន្ធនាគារចំនួនពីរដង និងធ្លាប់រងការវាយដំពីអាជ្ញាធរ បាននិយាយថា លោកយាយត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលលោកយាយដើរចូលក្នុងវត្ត ដើម្បីយកប៉ោងៗមកធ្វើពិធីទាមទារឲ្យដោះលែងលោកស្រីទេព វន្នី សកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ និងសកម្មជនការពារសិទ្ធិមនុស្សផ្សេងទៀតដែលកំពុងជាប់ឃុំ។
សហជីពនឹងទាមទារឲ្យថៅកែរោងចក្រដំឡើងប្រាក់ឈ្នួលអប្បបរមាពី១៤០ដុល្លារដល់ជិត១៨០ដុល្លារសម្រាប់ឆ្នាំ២០១៧ ប៉ុន្តែតំណាងនិយោជកនិយាយថា ចំនួននេះច្រើនហួសហេតុ។
ព័ត៌មានផ្សេងទៀត