លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
សកម្មជនសិទ្ធិមនុស្សនិយាយថា ការចាប់ខ្លួនមិនមែនជាជម្រើសដោះស្រាយបញ្ហាបាននោះទេ ហើយស្នើឲ្យអាជ្ញាធរដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់នោះមកវិញ។
ការចាកចេញពីប្រទេសកម្ពុជាយ៉ាងស្ងាត់ស្ងៀមរបស់លោកស្រី ត្រូវក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ជាការរងសម្ពាធដោយបញ្ហាសន្តិសុខផ្ទាល់ខ្លួននិងក្រុមគ្រួសារ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានដែលរៀបចំឡើងនៅសាលា Zaman ស្ថិតក្នុងខណ្ឌចំការមន លោកនិយាយថា រដ្ឋាភិបាលនឹងមិនធ្វើការសម្រេចចិត្តបិទគ្រឹះស្ថានសិក្សាZaman នោះទេ។
លោកហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីចរចាមកពីគណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យមានតែការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ តែភាគីចរចាគណបក្សប្រជាជនកម្ពុជាដែលលោកជាមេដឹកនាំ បានស្នើសុំឲ្យមានការកែទម្រង់ទូលំទូលាយប្រព័ន្ធនៃការបោះឆ្នោត។
សម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភានឹងធ្វើឡើងនៅម៉ោង០៨នាទីព្រឹក នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ព្រឹទ្ធសភាកម្ពុជាបានប្រកាសនាព្រឹកថ្ងៃអង្គារនេះថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួននឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីស្នើសុំដកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភា តាមការស្នើសុំពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
ការបន្តការធ្វើយុទ្ធនាការនេះបានកើតមានឡើង នៅក្រោយពេលតុលាការសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោកស្រី ទេព វន្នីពីបទ «ហិង្សាដោយចេតនា» និងបានសម្រេចឃុំខ្លួនលោកស្រីជាបណ្តោះអាសន្នរង់ចាំការកាត់ទោស។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យលើការអនុញ្ញាតឲ្យសាលារៀន និងសាកលវិទ្យាល័យ Zaman បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យអប់រំ ទោះបីជាមានការស្នើសុំជាបន្តបន្ទាប់ពីស្ថានទូតសាធារណរដ្ឋតួកគីឲ្យបិទគ្រឹះស្ថានអប់រំនេះក្តី។
ក្រុមអ្នកវិភាគនិយាយថា លោក កែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា មិនបានកាន់កាំភ្លើងច្បាំងនឹងសត្រូវនាសម័យសង្គ្រាមនោះទេ តែលោក គឺជាអ្នកប្រើបញ្ញាច្បាំងនឹងអំពើអយុត្តិធម៌សង្គមនានា។
ក្រុមអ្នកតំណាងរាស្ត្រប្រាំរូបនៃគណបក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការបញ្ឈប់ការជួលដីខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម នៅក្នុងខេត្តស្វាយរៀងឲ្យទៅជនជាតិវៀតណាមធ្វើស្រែ។
ក្រុមសហជីពធំៗនឹងជួបប្រជុំជាមួយភាគីនិយោជក និងរដ្ឋាភិបាលនាដើមសប្តាហ៍ទីមួយនៃខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមេដឹកនាំសហជីពនាថ្ងៃពុធនេះ។
រីឯអ្នកស្រី ទេព វន្នី បានរងការចោទប្រកាន់ថ្មីមួយទៀត គឺបទហិង្សាដោយចេតនា ដែលទើបត្រូវបានតុលាការលើកយកមកជំនុំជម្រះកាលពីសប្តាហ៍មុន ទាក់ទងនឹងការតវ៉ា ដែលបានកើតឡើង កាលពីឆ្នាំ២០១៣។
ការតវ៉ារបស់កម្មករបានចាប់ផ្តើមឡើង កាលពីថ្ងៃសៅរិ៍កន្លងទៅ បន្ទាប់ពីក្រុមហ៊ុនបានដកលោកលឹម រ័ត្ន ដែលក្រុមសហជីពអះអាងថា ជាអ្នកការពារកូនចៅក្រោមបង្គាប់របស់លោក។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងអ្នកស្រីបូវ សោភា ពីបទ«ប្រមាថមន្ត្រីរាជការសាធារណៈ» ឲ្យជាប់ពន្ធនាគារចំនួន៦ថ្ងៃ ទាក់ទងនឹងការតវ៉ាអហិង្សាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ រៀបចំឡើងកាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
លោក Brad Adams នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងថាអាជ្ញាធរគួរទម្លាក់បទចោទនិងដោះលែងសកម្មជនទាំងពីរនាក់នេះ ជាបន្ទាន់។
ការស្នើសុំឲ្យបញ្ឈប់សកម្មភាពរំលោភព្រំដែនកម្ពុជាពីសំណាក់ភាគីវៀតណាមនេះកើតមានឡើង បន្ទាប់ពីកម្ពុជាបានធ្វើកំណត់ទូតផ្ញើទៅភាគីវៀតណាម ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០១៦នេះ មានចំនួនដល់ទៅជាង២០ដង។
អ្នកប្រវត្តិសាស្ត្រ ស្នើឲ្យមានការផ្តល់តម្លៃទៅដល់សេចក្តីស្រឡាញ់ និងយោគយល់គ្នាទៅវិញទៅមកដើម្បីបញ្ចៀសអំពើហិង្សានានា ដែលអាចបង្កសោកនាដកម្មដល់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។
ក្រុមសកម្មជនសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានបានបើកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ តាំងពីខែឧសភា ហើយការចាប់ខ្លួនសួរចម្លើយហើយលែងឲ្យមានសេរីភាពវិញក៏បានកើតឡើងជាបន្តបន្ទាប់។
នៅមុនឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានស្ថិតក្រោមការដឹកនាំតាមលទ្ធិកុម្មុយនិស្ត ដែលពុំបានផ្តល់សិទ្ធិពលរដ្ឋក្នុងការនិយាយប្រឆាំងគោលនយោបាយរបស់បក្សកុម្មុយនិស្តដ៏ឆ្អិនឆ្អៅនោះទេ។
ការឃាត់ខ្លួនអ្នកធ្វើ«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»បានបន្តកើតឡើងដដែល ដោយនៅព្រឹកថ្ងៃច័ន្ទនេះអាជ្ញាធរនៅក្នុងខណ្ឌ៧មករាបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរបួននាក់នៅក្នុងសហគមន៍បូរីកីឡា និងអ្នកស្រី ទេព វន្នី។
ព័ត៌មានផ្សេងទៀត