យោធាអ៊ីស្រាអែលបានដាក់ទាហានបម្រុងចំនួន ៣០ ម៉ឺននាក់ នៅជិតព្រំដែនហ្គាហ្សា ខណៈអ៊ីស្រាអែលឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងអ៊ីស្រាអែលយ៉ាងតិច ១៥០ នាក់នៅក្នុងតំបន់ Gaza មានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើង។
បើតាមការរៀបរាប់របស់ម្តាយ លោក ឧត្តម មានអាយុ ២៤ ឆ្នាំ ទើបចាកចេញទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រមាណពីរសបា្តហ៍តែប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «យើងគាំទ្រអ៊ីស្រាអែល» បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ១៤ នាក់។
កាលពីថ្ងៃពុធ ភាពតានតឹងកាន់តែកើនឡើងនៅព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល ស្របពេលដែលក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់មីស៊ីលកម្ទេចរថក្រោះដៅលើមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលមួយកន្លែង។
មានការព្រួយបារម្ភនៅអ៊ីស្រាអែលអំពីសមរភូមិទីពីរ ខណៈរ៉ុក្កែត និងកាំជ្រួចប្រឆាំងរថក្រោះជាច្រើនគ្រាប់ត្រូវបាញ់កាលពីថ្ងៃអង្គារចេញពីភាគខាងត្បូងលីបង់ចូលភាគខាងជើងអ៊ីស្រាអែល។ ចំនួនអ្នកស្លាប់ទាំងសងខាងបន្តកើនឡើង ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ Gaza បានបន្តអស់រយៈពេលបួនថ្ងៃ។
ចំនួនមនុស្សស្លាប់នៅខាងភាគីអ៊ីស្រាអែលមកពីការវាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានកើនឡើងដល់១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ដោយមានមនុស្ស២.៧០០នាក់ផ្សេងទៀតបានរងរបួស។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តវាយលើតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ខណៈដែលគ្រាប់រ៉ុក្កែតកំពុងត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យ ចំនួនអ្នកស្លាប់កើនឡើងនៅសងខាងព្រំដែន។
អ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយកន្លែងនៅក្នុងតំបន់ Gaza កាលពីយប់មិញ គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីលោក Benjamin Netanyahu បាននិយាយថា កងកម្លាំងប្រទេសរបស់លោក «ទើបចាប់ផ្ដើម» ប្រយុទ្ធតតាំងនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់វិញ។
នៅក្នុងសារពិសេសមួយដែលចេញផ្សាយនៅថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋនិងនិស្សិតខ្មែរទាំងអស់ដែលកំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់រដ្ឋាភិបាលអ៊ីស្រាអែល ខណៈលោករំពឹងថា ជម្លោះប្រដាប់អាវុធនេះនឹងបញ្ចប់ឆាប់ៗ។
សេចក្តីប្រកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យព័ត៌មានរបស់លោក បានឱ្យដឹងថា៖ «លោកប្រធានាធិបតី Erdogan បានថ្លែងថា ប្រទេសតួកគីកំពុងប្រឹងប្រែងបញ្ចប់ជម្លោះនៅក្នុងតំបន់ ហើយធានាភាពស្ងប់ចិត្តតាមតែអាចធ្វើទៅបាន»។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាមានស្ថានភាពយ៉ាប់ខ្លាំង មុនពេលការប្រយុទ្ធគ្នាទាំងនេះ។ ហើយបច្ចុប្បន្ននេះ វានឹងកាន់តែយ៉ាប់ខ្លាំងជាងមុនទៀត»។
ព័ត៌មានផ្សេងទៀត