ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហាម៉ាស់ប៉ាឡេស្ទីន កំពុងក្លាយជាចំណុចចាប់អារម្មណ៍ ក្រោយពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានឆ្លងដែនចូលទឹកដីអ៊ីស្រាអែលនៅប៉ែកខាងត្បូងកាលពីថ្ងៃទី៧ខែតុលា ដោយវាយប្រហារជនស៊ីវិលនិងទាហាន។
អ្នកគាំទ្រអ៊ីស្រាអែលប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles ខណៈដែលអាជ្ញាធរទីក្រុងនេះបន្តឹងវិធានការសន្តិសុខជាពិសេសនៅក្បែរវិហារ មជ្ឈមណ្ឌលសហគមន៍អ្នកកាន់សាសនាជ្វីហ្វ និងតំបន់ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinken កំពុងជំរុញផ្នែកការ ទូតដើម្បីជួយបង្ការសង្គ្រាមកាន់តែរាលដាលនៅមជ្ឈិមបូព៌ា ដោយធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហ៊្សកដានី កាតា អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាប់រួម។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គការសហប្រជាជាតិគិតថា វាមិនអាចទៅរួចទេក្នុងការបម្លាស់ទីពលរដ្ឋដ៏ច្រើនបែបនេះ ដោយមិនមានផលវិបាកមនុស្សធម៌ដ៏ធ្ងន់ធ្ងរនោះ»។
ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងគ្រាប់មីស៊ីល សម្រុលចូលអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ព័ត៌មានមិនពិតយ៉ាងច្រើនក៏បានកើតមានផងដែរ។ ការប្រយុទ្ធក្នុងជម្លោះនេះ មិនត្រឹមតែកើតឡើងនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែនៅតាមអ៊ីនធឺណិតផងដែរ។
ពីទីក្រុងបាងកក៖សាច់ញាតិពលរដ្ឋថៃដែលត្រូវបានចាប់ពង្រត់ឬសម្លាប់ដោយជនសកម្មប្រយុទ្ធហា ម៉ាសបានចំណាយពេលជាច្រើនដើម្បីប្រមូលព័ត៌មានលម្អិតតាមបណ្ដាញសង្គមអំពីអ្វីដែលបានកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេចាប់តាំងពីមានការវាយប្រហារលើប្រទេសអ៊ីស្រាអែល។
លោក Blinken កំពុងតែជួបប្រជុំជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដើម្បីសួរនាំពីតម្រូវការរបស់អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលកំពុងព្យាយាមរំដោះចំណាប់ខ្មាំងដែលត្រូវបានក្រុមហាម៉ាស់ចាប់យកទៅ និងដណ្ដើមការកាន់កាប់ព្រំដែនរបស់ខ្លួននៅជាប់តំបន់ Gaza មកវិញ ក៏ដូចជាកម្ទេចសមត្ថភាពប្រតិបត្តិការរបស់ក្រុមហាម៉ាស់ផងដែរ។
អតីតមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក(CIA) នៅមជ្ឈិមបូព៌ា លោក Bob Baer បានប្រាប់ទូរទស្សន៍ CNN ថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមានការស៊ើបការណ៍ល្អលើក្រុមហាម៉ាស់ និងផែនការរបស់ក្រុមនោះទេ។
យោធាអ៊ីស្រាអែលបានដាក់ទាហានបម្រុងចំនួន ៣០ ម៉ឺននាក់ នៅជិតព្រំដែនហ្គាហ្សា ខណៈអ៊ីស្រាអែលឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងអ៊ីស្រាអែលយ៉ាងតិច ១៥០ នាក់នៅក្នុងតំបន់ Gaza មានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើង។
បើតាមការរៀបរាប់របស់ម្តាយ លោក ឧត្តម មានអាយុ ២៤ ឆ្នាំ ទើបចាកចេញទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រមាណពីរសបា្តហ៍តែប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «យើងគាំទ្រអ៊ីស្រាអែល» បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ១៤ នាក់។
ព័ត៌មានផ្សេងទៀត