អស់រយៈពេលជាច្រើនថ្ងៃមកហើយ អ៊ីស្រាអែលហាក់ដូចជាជិតធ្វើការលុកលុយតាមផ្លូវគោកចូលក្នុងតំបន់ហ្កាហ្សានៅក្នុងផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការឆ្មក់វាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។
ស្របពេលបាតុកម្មបានរីករាលដាលទូទាំងពិភពលោកនាសប្តាហ៍នេះ ក្រុមមន្រ្តីអ៊ីស្រាអែលបានអញ្ជើញអ្នកសារព័ត៌មានបរទេសឱ្យមកពិនិត្យមើលកន្លែងរងការវាយប្រហារ និងមើលអ្នកជំនាញផ្នែកកោសល្យវិច្ច័យធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះរាប់រយនាក់។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថាសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់«មិនមែនជាព័ត៌មានល្អទេ»សម្រាប់ផ្សារប្រេងឥន្ធនៈដែលមានផលប៉ះពាល់ស្រេច និងមានការកាត់បន្ថយការផលិតប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសរុស្ស៊ី។
ស្ថានទូតសហរដ្ឋអាមេរិកនៅអ៊ីស្រាអែលបានព្រមានថាជនបរទេសទាំងឡាយណាដែលប៉ុនប៉ងចាកចេញពីតំបន់ហ្កាហ្សានៅពេលច្រកព្រំដែនបើក«គួររំពឹងថាមានភាពចលាចលនិងគ្មានរបៀបរៀបរយនៅផ្នែកទាំងពីរនៃច្រកនេះ»។
នៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាស់បានចាប់ផ្តើមនៅចុងសប្តាហ៍ទី១នៃខែតុលា ច្រកចូលតែមួយគត់ទៅកាន់តំបន់ Gazaត្រូវបានបំផ្លាញ ហើយកម្មករប៉ាឡេស្ទីននៅអ៊ីស្រាអែលមិនអាចទៅផ្ទះវិញបានទេ។
ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា១១ថ្ងៃ បានបណ្តាលឲ្យខ្ទេចខ្ទីសាលារៀននិងមន្ទីរពេទ្យជាច្រើនព្រមទាំងបានធ្វើឲ្យមនុស្សជិត១លាននាក់ខ្ចាត់ព្រាត់ ពេលអង្គការមនុស្សធម៌ព្រមានអំពីកង្វះសម្ភារពេទ្យដ៏មហន្តរាយ។ លោក Maxim Adams រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ប្រែសម្រួលជូន៕
គោលដៅមួយនៃគោលដៅមួយចំនួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធគឺជួយដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុង Gaza Strip។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវដោយផ្ទាល់ទៅកាន់ពលរដ្ឋអាមេរិកាំងឱ្យបន្តផ្តល់ថវិកាដល់អ៊ុយក្រែននិងអ៊ីស្រាអែលក្នុងគ្រាដែលប្រទេសទាំងពីរកំពុងមានសង្គ្រាម។ លោក Biden ថ្លែងយ៉ាងដូច្នេះចេញពីការិយាល័យប្រធានាធិបតីនៅយប់ថ្ងៃព្រហស្បតិ៍
បន្ទាប់ពីអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសនិងបានប្រកាសឲ្យជនស៊ីវិលច្រើនជាង១លាននាក់ភៀសខ្លួនទៅភាគខាងត្បូងតាំងពីថ្ងៃសុក្រទី ១៣ តុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនបានផ្លាស់ទីចេញពីតំបន់ហ្កាហ្សា ហើយបានមកស្នាក់នៅក្នុងជំរំតង់របស់អង្គការសហប្រជាជាតិក្នុងទីក្រុង Khan Younis។
ភាពតានតឹងកំពុងកើនឡើងនៅព្រំដែនអ៊ីស្រាអែលលីបង់ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមសកម្មភាពយោធាប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។ ក្រុមនយោបាយសកម្មប្រយុទ្ធលីបង់ Hezbollah បានព្រមានថា ការលុកលុយរបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា នឹងនាំពួកគេចូលទៅក្នុងជម្លោះនោះ
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំចិនលោក Xi Jinping បានធ្វើអត្ថាធិប្បាយសាធារណៈលើកដំបូងរបស់លោកអំពីជម្លោះរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដោយបានអំពាវនាវឱ្យមានការឈប់បាញ់គ្នានិងបានថ្លែងជាថ្មីទៀតអំពីការបង្កើត«រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»
ព័ត៌មានផ្សេងទៀត