សហភាពអឺរ៉ុបបានអំពាវនាវឲ្យផ្អាកសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីអនុញ្ញាតឲ្យមានការនាំជំនួយទៅកាន់តំបន់ហ្កាហ្សា។
លោក Netanyahu បានប្រាប់អ្នកកាសែតកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលថា៖ «នេះគឺជាដំណាក់កាលទី ២ នៃសង្គ្រាមនេះ ដែលមានគោលបំណងច្បាស់បំផុត ក្នុងការបំផ្លាញសមត្ថភាពដឹកនាំនិងយោធារបស់ក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំងមកកាន់មាតុភូមិវិញ»។
កិច្ចពិភាក្សាមិនទាន់បរាជ័យនៅឡើយទេ ប៉ុន្តែអាចនឹងកើតមានក្នុង «ល្បឿនដ៏យឺតមួយ» ជាងអ្វីដែលធ្លាប់មាន មុនពេលមានការវាយប្រហារកាន់តែខ្លាំង កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។ នេះបើតាមប្រភពព័ត៌មានដែលបានថ្លែងប្រាប់ទីភ្នាក់ងារ Reuters។
ពួកមន្ត្រីយោធាបាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថាកងយន្ត ហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរូងក្រោមដីនិងលេនដ្ឋានក្រោមដីរបស់ពួកហាម៉ាស់នៅប៉ែកខាងជើងនៃតំបន់ហ្កាហ្សា។
នៅពេលដែលការលុកលុយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាខិតជិតមកដល់ លោកប្រធានាធិបតី Joe Biden កំពុងប្រឈមមុខនឹងបញ្ហានៃការរក្សាតុល្យភាពនៃការគាំទ្រឥតងាករេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា
ហ៊្សេរុយសាឡិម ដែលត្រូវបានគេចាត់ទុកថាសំខាន់សម្រាប់ផែនការសន្តិភាពនាពេលអនាគតណាមួយ និងជារដ្ឋធានីសម្រាប់ជនជាតិអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន ត្រូវបានកាន់កាប់ដោយអាណាចក្រនិងប្រជាជាតិជាច្រើនក្នុងប្រវត្តិសាស្រ្ត ៤.០០០ឆ្នាំរបស់វា។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានអំពាវនាវដល់ពួកប្រទេសជាសមាជិកនៃមជ្ឈមណ្ឌលតាមដានការរៃអង្គាសប្រាក់របស់ក្រុមភេរវជន(TFTC) ឱ្យប្រើឥទ្ធិពលពួកគេក្នុងការចាត់វិធានការថែមទៀតដើម្បីកាត់ផ្តាច់លំហូរប្រាក់កាសទៅឱ្យពួកហាម៉ាស់
ជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank និយាយថាអាជ្ញាធរប៉ាឡេស្ទីន ជាពិសេសប្រធានអាជ្ញាធរនេះគឺលោក Mahmoud Abbas គួរតែប្រើវិធីសាស្ត្រតតាំងជាងនេះចំពោះអ៊ីស្រាអែលវិញ។ សម្រាប់ជនជាតិប៉ាឡេស្ទីនជាច្រើននៅតំបន់នេះ ការចរចាជាមួយអ៊ីស្រាអែលរាប់ទសវត្សរ៍មកហើយ មិនបានផលអ្វីទេ។
កងយោធាបាននិយាយនៅថ្ងៃសុក្រនេះថាកងកម្លាំងអ៊ីស្រាអែលគាំទ្រដោយកងយន្តហោះប្រតិកម្មប្រយុទ្ធនិងដ្រូនបានវាយឆ្មក់ថ្មើរជើងជាលើកទីពីរនៅជាយក្រុងហ្កាហ្សា នៅពេលខ្លួនប្រុងប្រៀបលុកលុយថ្មើរជើងក្នុងដែនដីគ្រប់គ្រងដោយពួកហាម៉ាស់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ការបិទខ្ទប់តំបន់ Gaza ដោយអ៊ីស្រាអែលអស់រយៈពេលជាច្រើនទសវត្សរ៍ បានបណ្ដាលឲ្យពលរដ្ឋនៅតំបន់នោះ ៨០ ភាគរយក្លាយជាអ្នកពឹងអាស្រ័យទៅលើជំនួយអន្តរជាតិ។
ព័ត៌មានផ្សេងទៀត