យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារតាមអាកាសសំដៅលើទីតាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាលើទីតាំងយោធានៅក្នុងប្រទេសស៊ីរីផងដែរ។
លោក John Kirby និយាយថា អាមេរិកនឹងមិនអនុញ្ញាតឱ្យការគំរាមកំហែងទាំងនេះគ្មានការប្រឆាំងនោះទេ។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិអាមេរិកនិយាយថា ពួកកងជីវពលផ្សេងៗនៅអ៊ីរ៉ាក់និងស៊ីរីទំនងប្រុងប្រៀបពង្រីក«សង្គ្រាមនោះឱ្យធំ» ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងធ្វើទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅយប់ថ្ងៃព្រហស្បតិ៍ខាងមុខ។ នេះគឺជាដំណើរទស្សនកិច្ចមួយដែលគេយល់ឃើញថាជាការបើកផ្លូវសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់បន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងចិន។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅបំពេញទស្សនកិច្ចប្រទេសអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ ដោយលោកបានក្លាយជាមេដឹកនាំពិភពលោកថ្មីបំផុតដែលនាំទាំងសារសាមគ្គីភាពជាមួយអ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់ និងជំរុញការការពារជនស៊ីវិលនៅក្នុងតំបន់ Gaza Strip។
នៅពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់រីកកាន់តែធំឡើង អាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា វត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានឹងត្រូវបង្កើននៅពេលឥឡូវនេះគ្រាន់តែជាវិធានការបង្ការ។ ក៏ប៉ុន្តែ អាមេរិកក៏បានព្រមានដែរថា ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងដល់ការគំរាមកំហែងដ៏ខ្លាំងណាមួយ។
នៅក្នុងសង្កាត់ Orange រដ្ឋ California មានតំបន់រស់នៅមួយដែលគេដាក់ឈ្មោះឱ្យថា Little Arabia ដោយសារតែពលរដ្ឋភាគច្រើនគឺជាជនជាតិប៉ាឡេស្ទីននិងអាហ្វហ្គានីស្ថាន។ អ្នកស្រី Angelina Bagdasaryan បានទៅនិយាយជាមួយពលរដ្ឋនៅតំបន់នោះអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ហើយរាយការណ៍អំពីរឿងនេះ។
ស្របពេលដែលរូបភាពនានានៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានបង្កការភ័យខ្លាចនៅជុំវិញពិភពលោក ពលរដ្ឋនៅរដ្ឋធានីនៃប្រទេសអ៊ីតាលីបានដើរក្បួននៅក្នុងសប្ដាហ៍កន្លងទៅនេះ ដើម្បីរំឭកខួប៨០ឆ្នាំនៃការប្រមូលផ្ដុំសហគមន៍ជនជាតិជ្វីសដោយពួកណាស៊ីនៅក្នុងសង្គ្រាមលោកលើកទី២។
យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះនៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលបណ្ដារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានជួបប្រជុំគ្នាដើម្បីពិចារណាអំពីការអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាបែបមនុស្សធម៌។
លោកប្រធានាធិបតី Joe Biden ត្រឡប់ពីប្រទេសអ៊ីស្រាអែលមកសហរដ្ឋអាមេរិកវិញ ដោយមិនបានជួបជាមួយមេដឹកនាំប៉ាឡេស្ទីន ឬអារ៉ាប់ ទោះបីជាមានការចរចារការទូតជាច្រើនថ្ងៃដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏ដោយ។
ជារៀងរាល់ឆ្នាំ ពលរដ្ឋនីហ្សេរីយ៉ាជាង ៩ ម៉ឺននាក់តែងតែទៅទស្សនាទីសក្ការបូជាបែបសាសនានៅតំបន់មជ្ឈិមបូព៌ា។ អាជ្ញាធរនីហ្សេរីយ៉ាបានថ្លែងថា ពួកគេបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅទីនោះ។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ អ៊ីស្រាអែលហាក់ដូចជាជិតធ្វើការលុកលុយតាមផ្លូវគោកចូលក្នុងតំបន់ហ្កាហ្សានៅក្នុងផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការឆ្មក់វាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។
ស្របពេលបាតុកម្មបានរីករាលដាលទូទាំងពិភពលោកនាសប្តាហ៍នេះ ក្រុមមន្រ្តីអ៊ីស្រាអែលបានអញ្ជើញអ្នកសារព័ត៌មានបរទេសឱ្យមកពិនិត្យមើលកន្លែងរងការវាយប្រហារ និងមើលអ្នកជំនាញផ្នែកកោសល្យវិច្ច័យធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះរាប់រយនាក់។
ព័ត៌មានផ្សេងទៀត