ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អង្គការ​សហប្រជាជាតិ​«ព្រួយ​បារម្ភ»​ពី​ផែនការ​វាយ​ក្តោបក្តាប់​តំបន់​ហ្គាហ្សា​របស់​អ៊ីស្រាអែល


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែង​អំពី​ស្ថានភាព​នៅ​អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ ក្នុងសន្និសីទសារព័ត៌មាន​នៅទីស្នាក់ការ​នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ ២០២៣។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែង​អំពី​ស្ថានភាព​នៅ​អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ ក្នុងសន្និសីទសារព័ត៌មាន​នៅទីស្នាក់ការ​នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ ២០២៣។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres ថ្លែង​ថា លោក​ «ព្រួយបារម្ភ​ខ្លាំង» ដោយសារ​ការ​ប្រកាស​របស់​អ៊ីស្រាអែល នៅក្នុង​ការ​វាយ​ក្តោបក្តាប់​ទាំង​ស្រុង​លើ​តំបន់​ហ្គាហ្សា។ នេះ​បើ​យោង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន AP។

លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃចន្ទ​ថា៖ «ស្ថានភាព​មនុស្សធម៌​នៅ​តំបន់​ហ្គាហ្សា​មាន​ស្ថានភាព​យ៉ាប់​ខ្លាំង មុន​ពេលការ​ប្រយុទ្ធ​គ្នា​ទាំង​នេះ។ ហើយ​បច្ចុប្បន្ន​នេះ វា​នឹង​កាន់​តែ​យ៉ាប់​ខ្លាំង​ជាង​មុនទៀត»។

លោក​បាន​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ថ្លែង​ថា លោក​បាន​បញ្ជា​ឱ្យ​មាន​ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី និង​ការ​ចែកចេញ​ម្ហូប​អាហារ ប្រេង​សាំង និង​សម្ភារ​ផ្សេងៗ​ទៀត​ទៅ​កាន់​តំបន់​នេះ។

លោក Gueterres បាន​ស្នើ​សុំឱ្យ​អង្គការ​សហប្រជាជាតិ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ប្រមាណ ២លាន ៣សែន​នាក់​នៅ​ក្នុង​តំបន់​ហ្គាហ្សា។ លោក​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ការ​គាំទ្រ​ជា​បន្ទាន់​ដល់​កិច្ចប្រឹងប្រែង​ផ្នែក​មនុស្ស​ធម៌​នេះ៕

XS
SM
MD
LG