ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហ្សេរុយសាឡិមនៃប្រទេសអ៊ីស្រាអែលនឹងចាប់ផ្ដើមជម្លៀសពលរដ្ឋអាមេរិកាំងតាមផ្លូវសមុទ្រពីទីក្រុង Haifa នៃប្រទេសនេះទៅកាន់ប្រទេសស៊ីប។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានប្រាប់បណ្ដាញព័ត៌មាន Australian Broadcasting Corp កាលពីថ្ងៃទី ១០ ខែតុលាថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់លើអ៊ីស្រាអែលគឺជាអំពើ «គួរឱ្យស្អប់ខ្ពើម» ។
ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារលើភាគខាងត្បូងនៃអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាមក សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់កំពុងបន្ត ដោយបង្កការឈឺចាប់ដល់ជនស៊ីវិល ស្ត្រី និងកុមាររាប់ម៉ឺននាក់នៅក្នុងតំបន់ហ្កាហ្សា និងនៅអ៊ីស្រាអែល។ គិតត្រឹមថ្ងៃទី ១៩ ខែតុលានេះ ជនជាតិប៉ាឡេស្ទីនប្រមាណ ៣.
អ្នកគាំទ្រប៉ាឡេស្ទីនបានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ។ លោក Dave Grunebaumមានសេចក្តីរាយ ការណ៍បន្ថែមស្តីពីពួកបាតុករហើយនឹងទស្សនៈរបស់ពួកគេ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួលដូចតទៅ។
ដោយមានបទបញ្ជារបស់អ៊ីស្រាអែលឱ្យជម្លៀសជនស៊ីវិលប៉ាឡេស្ទីន១លាននាក់ចេញពីទីក្រុង Gaza Cityក្នុងរយៈពេល២៤ម៉ោង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពង្រីកការចរចារបស់លោកអំពីវិបត្តិនោះ ចាប់ពីប្រទេសអ៊ីស្រា អែលនិងហ្សកដានី រួមទាំងប្រទេសអារ៉ាប់ទាំងអស់នៅតំ
ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហាម៉ាស់ប៉ាឡេស្ទីន កំពុងក្លាយជាចំណុចចាប់អារម្មណ៍ ក្រោយពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានឆ្លងដែនចូលទឹកដីអ៊ីស្រាអែលនៅប៉ែកខាងត្បូងកាលពីថ្ងៃទី៧ខែតុលា ដោយវាយប្រហារជនស៊ីវិលនិងទាហាន។
អ្នកគាំទ្រអ៊ីស្រាអែលប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles ខណៈដែលអាជ្ញាធរទីក្រុងនេះបន្តឹងវិធានការសន្តិសុខជាពិសេសនៅក្បែរវិហារ មជ្ឈមណ្ឌលសហគមន៍អ្នកកាន់សាសនាជ្វីហ្វ និងតំបន់ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinken កំពុងជំរុញផ្នែកការ ទូតដើម្បីជួយបង្ការសង្គ្រាមកាន់តែរាលដាលនៅមជ្ឈិមបូព៌ា ដោយធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហ៊្សកដានី កាតា អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាប់រួម។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គការសហប្រជាជាតិគិតថា វាមិនអាចទៅរួចទេក្នុងការបម្លាស់ទីពលរដ្ឋដ៏ច្រើនបែបនេះ ដោយមិនមានផលវិបាកមនុស្សធម៌ដ៏ធ្ងន់ធ្ងរនោះ»។
ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងគ្រាប់មីស៊ីល សម្រុលចូលអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ព័ត៌មានមិនពិតយ៉ាងច្រើនក៏បានកើតមានផងដែរ។ ការប្រយុទ្ធក្នុងជម្លោះនេះ មិនត្រឹមតែកើតឡើងនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែនៅតាមអ៊ីនធឺណិតផងដែរ។
ព័ត៌មានផ្សេងទៀត