កាំភ្លើងធំបាញ់ចេញពីលីបង់ចូលអ៊ីស្រាអែល បង្កើនក្តីបារម្ភថាជាសមរភូមិមុខទីពីរ
មានការព្រួយបារម្ភនៅក្នុងប្រទេសអ៊ីស្រាអែលអំពីសមរភូមិទីពីរ ខណៈរ៉ុក្កែត និងកាំជ្រួចប្រឆាំងរថក្រោះជាច្រើនគ្រាប់ត្រូវបាញ់កាលពីថ្ងៃអង្គារចេញពីភាគខាងត្បូងលីបង់ចូលភាគខាងជើងអ៊ីស្រាអែល។ ចំនួនអ្នកស្លាប់ទាំងសងខាងបន្តកើនឡើង ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ Gazaបានបន្តអស់រយៈពេលបួនថ្ងៃ។ អ្នកស្រី Linda Gradstein រាយការណ៍ឱ្យ VOA ពីទីក្រុង ហ្ស៊េរុយសាឡិម។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕