ខណៈដែលអ៊ីស្រាអែលបន្ដពង្រីកប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ អាមេរិកនៅតែអំពាវនាវម្ដងហើយម្ដងទៀតឱ្យការពារជីវិតមនុស្សគ្មានកំហុស។ ដោយឡែក អ្នកជំនាញខាងយោធាម្នាក់បានព្រមានថា បេសកកម្មរបស់រដ្ឋាភិបាលក្រុង Tel Aviv ក្នុងការកម្ចាត់ក្រុមហាម៉ាស់នោះស្ទើរតែមិនអាចទៅរួចទេ។
អតីតរដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Marwan Muasher បានថ្លែងថា៖ «ដំណោះស្រាយយោធាប្រភេទនេះមិនអាចដោះស្រាយបញ្ហានេះបានទេ។ មានតែដំណើរការនយោបាយទេដែលអាចដោះស្រាយបាន។ មានបញ្ហាចំពោះដំណើរការនយោបាយ។ ខ្ញុំមិនឃើញថាអ្នកណានឹងដឹកនាំដំណើរការនយោបាយនេះទេ»។
កងទ័ពជើងអាកាសអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារចំទីតាំងរបស់ក្រុមហាម៉ាស់ (Hamas) ជាង ៦០០ កន្លែងនៅក្នុងតំបន់ហ្កាហ្សា (Gaza) ក្នុងរយៈពេល ២៤ ម៉ោង។
សម្ដេចប៉ាប Francis បានអំពាវនាវកាលពីថ្ងៃអាទិត្យទី២៩ ខែតុលា ឱ្យមានបទឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ព្រមទាំងបានអំពាវនាវជាថ្មីម្ដងទៀតឱ្យមានការដោះលែងចំណាប់ខ្មាំង ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់នៅតំបន់ហ្កាហ្សា។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi បានព្រមានកាលពីថ្ងៃសៅរ៍ថា ជម្លោះនៅតំបន់ហ្កាហ្សាដែលមកទល់ពេលនេះមានរយៈពេល ៣សប្ដាហ៍មកហើយនោះ អាចនឹងរីករាលដាលទៅផ្នែកផ្សេងទៀតនៃតំបន់មជ្ឈិមបូព៌ានេះ រួមទាំងអេហ្ស៊ីបផងដែរ។
សហភាពអឺរ៉ុបបានអំពាវនាវឲ្យផ្អាកសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីអនុញ្ញាតឲ្យមានការនាំជំនួយទៅកាន់តំបន់ហ្កាហ្សា។
លោក Netanyahu បានប្រាប់អ្នកកាសែតកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលថា៖ «នេះគឺជាដំណាក់កាលទី ២ នៃសង្គ្រាមនេះ ដែលមានគោលបំណងច្បាស់បំផុត ក្នុងការបំផ្លាញសមត្ថភាពដឹកនាំនិងយោធារបស់ក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំងមកកាន់មាតុភូមិវិញ»។
កិច្ចពិភាក្សាមិនទាន់បរាជ័យនៅឡើយទេ ប៉ុន្តែអាចនឹងកើតមានក្នុង «ល្បឿនដ៏យឺតមួយ» ជាងអ្វីដែលធ្លាប់មាន មុនពេលមានការវាយប្រហារកាន់តែខ្លាំង កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។ នេះបើតាមប្រភពព័ត៌មានដែលបានថ្លែងប្រាប់ទីភ្នាក់ងារ Reuters។
ពួកមន្ត្រីយោធាបាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថាកងយន្ត ហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរូងក្រោមដីនិងលេនដ្ឋានក្រោមដីរបស់ពួកហាម៉ាស់នៅប៉ែកខាងជើងនៃតំបន់ហ្កាហ្សា។
នៅពេលដែលការលុកលុយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាខិតជិតមកដល់ លោកប្រធានាធិបតី Joe Biden កំពុងប្រឈមមុខនឹងបញ្ហានៃការរក្សាតុល្យភាពនៃការគាំទ្រឥតងាករេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា
ព័ត៌មានផ្សេងទៀត