ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ព័ត៌មាន​ចិន​ផ្តោត​លើ​អំពើ​ហិង្សា​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​គ្រាន់​តែ​ជា​សាច់​រឿង​មួយ​ផ្នែក​ប៉ុណ្ណោះ


ស្ត្រី​ម្នាក់​លើក​កណ្តាប់​ដៃ​របស់​នាង​នៅ​ពី​មុខ​រូប​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​លើក​កណ្តាប់​ដៃ​របស់​នាង​នៅ​ពី​មុខ​រូប​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

នៅ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​ក្នុង​សហរដ្ឋអាមេរិក​បន្ត​អំពី​ការ​ស្លាប់​របស់​លោក George Floyd បណ្តាញ​ព័ត៌មាន​ចិន​បាន​ផ្តោត​សេចក្តីរាយការណ៍​របស់​ខ្លួន​លើ​ភាព​ចលាចល និង​ការ​លួច​ប្លន់​ ក៏ប៉ុន្តែ​សកម្មភាព​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​សាច់​រឿង​ប៉ុណ្ណោះ។ នេះ​តាម​ពួក​អ្នក​ជំនាញ។

ចាប់​តាំង​ពី​លោក Floyd អាយុ​៤៦ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​នៅ​ក្រុង​មីនីអាប់ប៉ូលីស​កាលពី​ថ្ងៃទី២៥ ខែ​ឧសភា​មក ការ​តវ៉ា​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌​ការ​ប្រកាន់​ពូជសាសន៍​ហើយ​និង​បញ្ចប់​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​បាន​រាលដាល​ទៅ​ដល់​ទីក្រុង​ជាង​៤៣០​នៅ​ក្នុង​រដ្ឋ​ទាំង​៥០ និង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សហរដ្ឋអាមេរិក។

បណ្តាញ​ព័ត៌មាន​រដ្ឋ​ដែល​ត្រួតត្រា​ដ៏​តឹងរ៉ឹង​របស់​ចិន​ ភាគច្រើន​បាន​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ពួក​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ពេញ​ចិត្ត​គឺ​ការ​តវ៉ា​ប្រឆាំង​ស្មើ​នឹង​ភាព​ចលាចល។

លោក Xijin Hu ជា​អ្នក​កាសែត​ចិន និង​ជា​បណ្ណាធិការ​នៃ​កាសែត Global Times ដែល​ជា​កាសែត​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ចិន។ លោក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចុះផ្សាយ​នៅ​លើ​បណ្តាញ​គេហទំព័រ Weibo របស់​លោក​សម្រាប់​ជនជាតិ​ចិន​ដូចគ្នា​នឹង Twitter ដែរ​ថា «ក្នុង​ភ្នែក​របស់​ពលរដ្ឋ​ចិន​ភាគច្រើន​ ភាព​ចលាចល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​សហរដ្ឋអាមេរិក​ជា​រង្វាន់​មួយ​សម្រាប់​ពួក​អ្នក​នយោបាយ​ដែល​គាំទ្រ​ភាព​ចលាចល​ក្នុង​ក្រុង​ហុងកុង ដែល​ពួកគេ​ឥឡូវ​នេះ​មាន​បញ្ហា​ដូច​គ្នា ហើយ​ពលរដ្ឋ​ចិន​មាន​អារម្មណ៍​ធូរស្រាល​ ហើយ​គិតថា ពួកគេ​សក្តិសម​ទទួល​ដូច្នេះ​ដែរ»។

លោក Robert Daly នាយក​នៃ​វិទ្យាស្ថាន Kissinger ស្តី​ពី​ចិន និង​សហរដ្ឋអាមេរិក​នៃ​មជ្ឈមណ្ឌល Wilson បាន​និយាយ​ថា មូលហេតុ​អ្វី​ដែល​បាន​ជា​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ចិន​ផ្តោត​លើ​ភាព​ចលាចល​ក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំង​នោះ​គឺ​មួយ​ផ្នែក ពីព្រោះ​តែ​និយមន័យ​នៃ «ភាព​ចលាចល» មាន​លក្ខណៈ​ខុស​គ្នា​ក្នុង​វប្បធម៌​ចិន​ខ្លាំង​ជាង​ក្នុង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG