គណៈកម្មាធិការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីស្នើនូវនីតិវិធីដែលរដ្ឋសភាពេញអង្គនឹងអនុវត្តតាម នៅពេលដែលពិចារណាអំពីបទចោទនៃការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកំពុងប្រឈមនឹងការប្តឹង ចោទប្រកាន់ទម្លាក់ពីតំណែងនៅសប្តាហ៍នេះ បានឈ្លោះជាមួយនឹងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិតេយ្យដែលបានចោទប្រកាន់លោកថាបានជាប់ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌជាច្រើនករណី។
សមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៃព្រឹទ្ធសភាបានអំពាវនាវឲ្យព្រឹទ្ធសភាដែលនឹងបើកសវនាការសម្រេចលើការទម្លាក់លោក Trump ពីតំណែង ឲ្យស្ដាប់សក្ខីកម្មពីសាក្សី ៤ រូបមកពីរដ្ឋបាលរបស់លោក Trump។
ឥឡូវការចោទប្រកាន់ជាផ្លូវការទាំង២នេះត្រូវបញ្ជូនទៅសភាពេញអង្គដែលនឹងពិភាក្សាបន្ថែមទៀតមុនការបោះឆ្នោតចុងក្រោយដោយសភាទាំងមូល ដែលទំនងជានឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
បន្ទាប់ពីការចរចាអស់ជាច្រើនខែមក កាលពីថ្ងៃអង្គារអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាបានប្រកាសអំពីការអនុម័តរបស់គណបក្សអ្នកស្រីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាសហរដ្ឋអាមេរិកបានឈប់សម្រាកបន្ទាប់ពីការជជែកដេញដោលគ្នាអស់រយៈពេល១៥ម៉ោងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យធ្វើការស៊ើបអង្កេតរយៈពេលពីរខែដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ពួកគេបានពិចារណាអំពីបទចោទជាច្រើនប្រឆាំងនឹងលោក
ការជជែកដេញដោលនេះនឹងបន្តដល់ថ្ងៃព្រហស្បតិ៍នេះ មុននឹងគណកម្មាធិការរៀបចំការបោះឆ្នោតពេញអង្គមួយដើម្បីសម្រេចថាតើនឹងបញ្ជូនបទចោទទាំងនេះនៅព្រឹទ្ធសភាឬយ៉ាងណា។
លោក Trump បានបង្ហោះសារនៅលើ Twitter ថា «ទាំងប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអ៊ុយក្រែនបាននិយាយច្រើនដងហើយថា គ្មានការដាក់សម្ពាធអ្វីទេ។ លោក Nadler និងគណបក្សប្រជាធិបតេយ្យបានដឹងរួចហើយ ប៉ុន្តែធ្វើជាមិនដឹង»។
នៅថ្ងៃទី១០ ខែធ្នូនេះ គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាប្រកាសបទចោទប្រកាន់ចំនួនពីរ ដើម្បីប្ដឹងដកតំណែងប្រធានាធិបតីអាមេរិកលោក Donald Trump។ បទចោទប្រកាន់ទីមួយគឺ ការរំលោភអំណាច ដែលចោទថាលោក Trump បានស្នើសុំនិងដាក់សម្ពាធដល់ប្រទេសអ៊ុយក្រែនឲ្យជ្រៀតជ្រែកក្នុងការបោះឆ្ន
លោក Trump បញ្ជាក់មុនពេលឡើងជិះឧទ្ធម្ភាគចក្រ Marine One ដូច្នេះថា៖ «ខ្ញុំគិតថា វាជារឿងអាម៉ាស់ដែលគេអាចធ្វើការចោទប្រកាន់ដើម្បីទម្លាក់ [ខ្ញុំ] ពីតំណែង នៅពេលដែលខ្ញុំមិនបានធ្វើអ្វីខុសនោះ។ ខ្ញុំគិតថា វាពិតជារឿងដ៏គួរឲ្យអាម៉ាស់»។
គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាគឺជាគណៈកម្មាធិការដែលពិចារណាអំពីការរៀបចំបទចោទទាំងនេះ។ លោក Jerrold Nadler ដែលជាប្រធានគណៈកម្មាធិការនេះ បានអះអាងថា លោក Trump «ចាត់ទុកខ្លួនឯងថាស្ថិតនៅពីលើច្បាប់»។
ព័ត៌មានផ្សេងទៀត
No media source currently available