មេធាវីខាងគណបក្សប្រជាធិបតេយ្យ និងខាងគណបក្សសាធារណរដ្ឋគ្រោងនឹងបង្ហាញភស្តុតាងនៅថ្ងៃចន្ទនេះដល់សមាជិកគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាសហរដ្ឋអាមេរិក។
លោក Devin Nunes គឺជាអ្នកនាំមុខគេម្នាក់ក្នុងការការពារ លោក ដូណាល់ ត្រាំ នៅក្នុងដំណើរការទាំងមូលនៃការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង ប៉ុន្តែរបាយការណ៍មួយបង្ហាញថា លោក Devin Nunes ក៏មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរវាងលោក ត្រាំ និងអ៊ុយក្រែនដែរ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាជាលក្ខណៈឯកជនកាលពីថ្ងៃសៅរ៍ ដើម្បីស៊ើបអង្កេតលោកប្រធានាធិបតី ដូណាល់ ត្រាំដោយឈានទៅរកការចោទប្រកាន់ ដែលអាចកើតឡើងមុនថ្ងៃឈប់សម្រាកបុណ្យ ណូអែល។
កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបានបង្គាប់មេដឹកនាំនៃគណបក្សប្រជាធិបតេយ្យឱ្យ«ព្រាងអត្ថបទនៃការចោទប្រកាន់» ប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ដោយលោកស្រីបានប្រកាសថាលោកបាន«រំលោភអំណាចនៃតំណែងរបស់លោក»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបង្ហោះសាររិះគន់គណបក្សប្រជាធិបតេយ្យ ដោយលោកបាននិយាយថា «ប្រសិនបើគណបក្សប្រជាធិបតេយ្យចោទប្រកាន់ដកខ្ញុំចេញពីតំណែង សូមធ្វើឥឡូវនេះទៅ ហើយធ្វើឲ្យបានលឿន។
លោកស្រី Pamela Karlan ដែលជាសាស្ត្រាចារ្យច្បាប់នៅឯសាកលវិទ្យាល័យ Stanford បានមានប្រសាសន៍ថា ប្រធានាធិបតីអាមេរិកម្នាក់គួរទប់ទល់នឹងអន្តរាគមន៍បរទេសនៅក្នុងការបោះឆ្នោតក្នុងប្រទេសអាមេរិក ហើយមិនត្រូវអញ្ជើញអន្តរាគមន៍បែបនេះទេ។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាបានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដើម្បីអនុម័តជាផ្លូវការនូវរបាយការណ៍នេះ មុនពេលបញ្ជូនវាទៅកាន់គណៈកម្មាធិការតុលាការ។ របាយការណ៍នេះត្រូវបានអនុម័តក្នុងសំឡេង ១៣ ទល់នឹង ៩។
នៅថ្ងៃពុធនេះលោក Trump នឹងជួបប្រជុំជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលីលោក Giuseppe Conte និងនាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកលោកស្រី Mette Frederiksen នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីសន្និសីទរបស់ក្រុមមេដឹកនាំអង្គការអូតង់។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះនូវរបាយការណ៍មួយអំពីការរកឃើញ និងអនុសាសន៍របស់ខ្លួនទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមនៅក្នុងសវនាការរបស់គណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភានៅថ្ងៃពុធខាងមុខនេះ ទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែងនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available