បទចោទប្រកាន់ដកតំណែងប្រធានាធិបតីត្រាំ
នៅថ្ងៃទី១០ ខែធ្នូនេះ គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាប្រកាសបទចោទប្រកាន់ចំនួនពីរ ដើម្បីប្ដឹងដកតំណែងប្រធានាធិបតីអាមេរិកលោក Donald Trump។ បទចោទប្រកាន់ទីមួយគឺ ការរំលោភអំណាច ដែលចោទថាលោក Trump បានស្នើសុំនិងដាក់សម្ពាធដល់ប្រទេសអ៊ុយក្រែនឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ បទចោទប្រកាន់ទីពីរគឺ ការរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដែលចោទថាលោក Trump បានប្រព្រឹត្តអំពើប្រឆាំងរារាំង ដោយផ្ទាល់ឬប្រយោល និងមិនរើសមុខ នៅពេលមានការស៊ើបអង្កេតនេះ។ នៅក្នុងប្រធានបទទី១០ នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្ដាញ Facebook លោក ចាប ចិត្រា និងលោក ប៉ូច រាសី បានពិភាក្សាអំពី «បទចោទប្រកាន់ដកតំណែងប្រធានាធិបតីត្រាំ» ទាំងពីរករណីនេះ។
កម្មវិធីនីមួយៗ
- 
![Reporter's Notes ASEAN SUMMIT Thumbnail]() ២៥ វិច្ឆិកា ២០២២ ២៥ វិច្ឆិកា ២០២២សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២
- 
![Reporter's Notes Ukraine III - US Role - Thumbnail]() ០៩ មេសា ២០២២ ០៩ មេសា ២០២២គោលជំហរបស់អាមេរិកក្នុងវិបត្តិអ៊ុយក្រែន
- 
![Reporter's Notes Ukraine I: Putin's Ambition thumbnail]() ០៩ មិនា ២០២២ ០៩ មិនា ២០២២គោលបំណង និងមហិច្ឆតារបស់លោក Putin
 
 
 
 
 
 
 
 
 
