សមាជិកសភាគណបក្សប្រជាធិបតេយ្យនឹងសម្រេចចោទលោក Trump នៅល្ងាចថ្ងៃពុធនេះ។ សមាជិកសភាគណប្រជាធិបតេយ្យត្រូវចាត់វិធានការធំមួយទៀត ទើបអាចចោទប្រកាន់ប្រធានាធិបតី Donald Trump បាន។
នៅក្នុងទីក្រុង ញូវយ៉ក ទីក្រុង Los Angeles និងទីក្រុងដទៃទៀតក្នុងសហរដ្ឋអាមេរិក អ្នកតវ៉ាបាននិយាយថា ពួកគេចង់ឲ្យលោក ត្រាំ ចេញពីតំណែង។
បើយោងលើក្បួនច្បាប់ដែលរដ្ឋសភាសម្រេចបានកាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋសភានឹងចំណាយពេល ៦ ម៉ោង ដើម្បីជជែកដេញដោលអំពីបទចោទប្រកាន់ពីរករណីប្រឆាំងនឹងលោក Trump។
គណៈកម្មាធិការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីស្នើនូវនីតិវិធីដែលរដ្ឋសភាពេញអង្គនឹងអនុវត្តតាម នៅពេលដែលពិចារណាអំពីបទចោទនៃការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកំពុងប្រឈមនឹងការប្តឹង ចោទប្រកាន់ទម្លាក់ពីតំណែងនៅសប្តាហ៍នេះ បានឈ្លោះជាមួយនឹងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិតេយ្យដែលបានចោទប្រកាន់លោកថាបានជាប់ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌជាច្រើនករណី។
សមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៃព្រឹទ្ធសភាបានអំពាវនាវឲ្យព្រឹទ្ធសភាដែលនឹងបើកសវនាការសម្រេចលើការទម្លាក់លោក Trump ពីតំណែង ឲ្យស្ដាប់សក្ខីកម្មពីសាក្សី ៤ រូបមកពីរដ្ឋបាលរបស់លោក Trump។
ឥឡូវការចោទប្រកាន់ជាផ្លូវការទាំង២នេះត្រូវបញ្ជូនទៅសភាពេញអង្គដែលនឹងពិភាក្សាបន្ថែមទៀតមុនការបោះឆ្នោតចុងក្រោយដោយសភាទាំងមូល ដែលទំនងជានឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
បន្ទាប់ពីការចរចាអស់ជាច្រើនខែមក កាលពីថ្ងៃអង្គារអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាបានប្រកាសអំពីការអនុម័តរបស់គណបក្សអ្នកស្រីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាសហរដ្ឋអាមេរិកបានឈប់សម្រាកបន្ទាប់ពីការជជែកដេញដោលគ្នាអស់រយៈពេល១៥ម៉ោងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យធ្វើការស៊ើបអង្កេតរយៈពេលពីរខែដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ពួកគេបានពិចារណាអំពីបទចោទជាច្រើនប្រឆាំងនឹងលោក
ការជជែកដេញដោលនេះនឹងបន្តដល់ថ្ងៃព្រហស្បតិ៍នេះ មុននឹងគណកម្មាធិការរៀបចំការបោះឆ្នោតពេញអង្គមួយដើម្បីសម្រេចថាតើនឹងបញ្ជូនបទចោទទាំងនេះនៅព្រឹទ្ធសភាឬយ៉ាងណា។
ព័ត៌មានផ្សេងទៀត
No media source currently available