ការបោះឆ្នោតសភាសហរដ្ឋអាមេរិកដើម្បីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបែកបាក់គ្នាតាមជួរគណបក្សរៀងៗខ្លួន ដែលឆ្លុះបញ្ចាំងពីសាធារណៈជនអាមេរិកាំងដែលបែកបាក់គ្នាយ៉ាងជ្រាលជ្រៅលើប្រធានាធិបតីចាប់តាំងពីលោកចូលកាន់តំណែងដំបូង។
បេក្ខជនប្រធានាធិបតីអាមេរិកាំងដែលនាំមុខគេខាងគណបក្សប្រជាធិបតេយ្យចំនួន ៧ រូប បានចាប់ផ្តើមជជែកដេញដោលគ្នាយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានការវាយប្រហារយ៉ាងរហ័សទៅលើប្រធានាធិបតី ដូណាល់ ត្រាំ។
រដ្ឋសភាសហរដ្ឋអាមេរិកដែលមានតំណាងរាស្ត្រភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធបានបោះឆ្នោតសម្រេចជាផ្លូវការចោទប្រកាន់ដកហូតលោកប្រធានាធិបតី Donald Trump ចេញពីតំណែង។ អ្នកតាក់តែងច្បាប់ទាំងនេះបានអនុម័តបទចោទថា លោកប្រធានាធិបតីបានរំលោភអំណាចនៃតំណែងរបស់លោកដើ
ការបោះឆ្នោតនេះបានបញ្ចប់ការស៊ើបអង្កេតដ៏មានការបែកបាក់ជាបក្សពួកជាក់ច្បាស់រយៈពេលបីខែរបស់រដ្ឋសភាសហរដ្ឋអាមេរិកចំពោះលោកប្រធានាធិបតី។
គេនៅមិនទាន់ច្បាស់ទេថាតើដំណើរការនេះនឹងត្រូវបញ្ជូនលឿនប៉ុណ្ណាទៅកាន់ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់លោក Trump សម្រាប់សវនាការមួយដែលទំនងជានឹងកាត់ក្ដីថាលោក Trump គ្មានទោស។
មិនតែប៉ុណ្ណោះ អ្វីដែលខុសពីប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗ គឺថា លោក ត្រាំ បានសរសេរសំបុត្រល្អៗ និងបានធ្វើទស្សនកិច្ចទៅជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
សមាជិកសភាសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យបោះឆ្នោតលើបទចោទពីរករណី (Articles of Impeachment) នៅនៅថ្ងៃពុធទី១៨ ខែធ្នូនេះ ដោយចោទប្រកាន់លោកប្រធានាធិបតី Donald Trump ពីបទការរំលោភអំណាចនិងការរារាំងអំណាចសភា។
សមាជិកសភាគណបក្សប្រជាធិបតេយ្យនឹងសម្រេចចោទលោក Trump នៅល្ងាចថ្ងៃពុធនេះ។ សមាជិកសភាគណប្រជាធិបតេយ្យត្រូវចាត់វិធានការធំមួយទៀត ទើបអាចចោទប្រកាន់ប្រធានាធិបតី Donald Trump បាន។
នៅក្នុងទីក្រុង ញូវយ៉ក ទីក្រុង Los Angeles និងទីក្រុងដទៃទៀតក្នុងសហរដ្ឋអាមេរិក អ្នកតវ៉ាបាននិយាយថា ពួកគេចង់ឲ្យលោក ត្រាំ ចេញពីតំណែង។
បើយោងលើក្បួនច្បាប់ដែលរដ្ឋសភាសម្រេចបានកាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋសភានឹងចំណាយពេល ៦ ម៉ោង ដើម្បីជជែកដេញដោលអំពីបទចោទប្រកាន់ពីរករណីប្រឆាំងនឹងលោក Trump។
គណៈកម្មាធិការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីស្នើនូវនីតិវិធីដែលរដ្ឋសភាពេញអង្គនឹងអនុវត្តតាម នៅពេលដែលពិចារណាអំពីបទចោទនៃការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ព័ត៌មានផ្សេងទៀត
No media source currently available