គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាបានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដើម្បីអនុម័តជាផ្លូវការនូវរបាយការណ៍នេះ មុនពេលបញ្ជូនវាទៅកាន់គណៈកម្មាធិការតុលាការ។ របាយការណ៍នេះត្រូវបានអនុម័តក្នុងសំឡេង ១៣ ទល់នឹង ៩។
នៅថ្ងៃពុធនេះលោក Trump នឹងជួបប្រជុំជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលីលោក Giuseppe Conte និងនាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកលោកស្រី Mette Frederiksen នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកពីសន្និសីទរបស់ក្រុមមេដឹកនាំអង្គការអូតង់។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះនូវរបាយការណ៍មួយអំពីការរកឃើញ និងអនុសាសន៍របស់ខ្លួនទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមនៅក្នុងសវនាការរបស់គណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភានៅថ្ងៃពុធខាងមុខនេះ ទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែងនោះទេ។
នៅក្នុងសហរដ្ឋអាមេរិកវិញ ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងចំពោះការប្រព្រឹត្តខុសឆ្គងរបស់លោកប្រធានាធិបតីបន្ដចូលដល់ដំណាក់កាលថ្មីមួយទៀត។
បុគ្គលសំខាន់បួនរូបនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីគឺជាអ្នកចូលសញ្ជាតិអាមេរិកាំង ដែលពីរនាក់ក្នុងចំណោមពួកគេគឺជាកូនរបស់គ្រួសារជនភៀសខ្លួនដែលធ្វើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងសេតវិមាន។
សវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្រធានាធិបតីនេះបញ្ជាក់ថា លោក ត្រាំ បានប្រព្រឹត្តខុសឆ្គងដោយបំពានអំណាចរបស់លោក ហើយកំហុសឆ្គងនេះអាចដកលោកចេញពីតំណែងបាន។
ចៅក្រម Ketanji Brown Jackson បាននិយាយថា ប្រធានាធិបតីគ្មានអំណាចដើម្បីរកលេសមិនឲ្យលោក McGahn ឬមន្រ្តីសេតវិមានពីមុន ឬបច្ចុប្បន្នមកផ្តល់សក្ខីកម្មទេ។
អ្នកស្រី Elizabeth Warren ដែលជាបេក្ខជនមួយរូបនៅក្នុងការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យបេក្ខជនផ្សេងទៀតដែលជាគូប្រជែងរបស់អ្នកស្រីជួយបញ្ចប់ទម្លាប់ផ្ដល់តំណែងជាឯកអគ្គរដ្ឋទូតដល់អ្នកឧបត្ថម្ភថវិកានយោបាយ។
ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានសម្រេចកាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា អតីតមេធាវីសេតវិមានលោក Don McGahn ត្រូវតែគោរពតាមដីកាកោះហៅរបស់រដ្ឋសភាដោយត្រូវផ្ដល់សក្ខីកម្មទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ព័ត៌មានផ្សេងទៀត
No media source currently available