ការបោះឆ្នោតនេះបានបញ្ចប់ការស៊ើបអង្កេតដ៏មានការបែកបាក់ជាបក្សពួកជាក់ច្បាស់រយៈពេលបីខែរបស់រដ្ឋសភាសហរដ្ឋអាមេរិកចំពោះលោកប្រធានាធិបតី។
គេនៅមិនទាន់ច្បាស់ទេថាតើដំណើរការនេះនឹងត្រូវបញ្ជូនលឿនប៉ុណ្ណាទៅកាន់ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់លោក Trump សម្រាប់សវនាការមួយដែលទំនងជានឹងកាត់ក្ដីថាលោក Trump គ្មានទោស។
មិនតែប៉ុណ្ណោះ អ្វីដែលខុសពីប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗ គឺថា លោក ត្រាំ បានសរសេរសំបុត្រល្អៗ និងបានធ្វើទស្សនកិច្ចទៅជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
សមាជិកសភាសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យបោះឆ្នោតលើបទចោទពីរករណី (Articles of Impeachment) នៅនៅថ្ងៃពុធទី១៨ ខែធ្នូនេះ ដោយចោទប្រកាន់លោកប្រធានាធិបតី Donald Trump ពីបទការរំលោភអំណាចនិងការរារាំងអំណាចសភា។
សមាជិកសភាគណបក្សប្រជាធិបតេយ្យនឹងសម្រេចចោទលោក Trump នៅល្ងាចថ្ងៃពុធនេះ។ សមាជិកសភាគណប្រជាធិបតេយ្យត្រូវចាត់វិធានការធំមួយទៀត ទើបអាចចោទប្រកាន់ប្រធានាធិបតី Donald Trump បាន។
នៅក្នុងទីក្រុង ញូវយ៉ក ទីក្រុង Los Angeles និងទីក្រុងដទៃទៀតក្នុងសហរដ្ឋអាមេរិក អ្នកតវ៉ាបាននិយាយថា ពួកគេចង់ឲ្យលោក ត្រាំ ចេញពីតំណែង។
បើយោងលើក្បួនច្បាប់ដែលរដ្ឋសភាសម្រេចបានកាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋសភានឹងចំណាយពេល ៦ ម៉ោង ដើម្បីជជែកដេញដោលអំពីបទចោទប្រកាន់ពីរករណីប្រឆាំងនឹងលោក Trump។
គណៈកម្មាធិការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីស្នើនូវនីតិវិធីដែលរដ្ឋសភាពេញអង្គនឹងអនុវត្តតាម នៅពេលដែលពិចារណាអំពីបទចោទនៃការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកំពុងប្រឈមនឹងការប្តឹង ចោទប្រកាន់ទម្លាក់ពីតំណែងនៅសប្តាហ៍នេះ បានឈ្លោះជាមួយនឹងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិតេយ្យដែលបានចោទប្រកាន់លោកថាបានជាប់ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌជាច្រើនករណី។
សមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៃព្រឹទ្ធសភាបានអំពាវនាវឲ្យព្រឹទ្ធសភាដែលនឹងបើកសវនាការសម្រេចលើការទម្លាក់លោក Trump ពីតំណែង ឲ្យស្ដាប់សក្ខីកម្មពីសាក្សី ៤ រូបមកពីរដ្ឋបាលរបស់លោក Trump។
ឥឡូវការចោទប្រកាន់ជាផ្លូវការទាំង២នេះត្រូវបញ្ជូនទៅសភាពេញអង្គដែលនឹងពិភាក្សាបន្ថែមទៀតមុនការបោះឆ្នោតចុងក្រោយដោយសភាទាំងមូល ដែលទំនងជានឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
ព័ត៌មានផ្សេងទៀត
No media source currently available