ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​ថា លោក Trump រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច និង​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា


រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និយាយ​ជាមួយ​អ្នកយកព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និយាយ​ជាមួយ​អ្នកយកព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩។

សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​អំពី​បទ​ចោទ​នៃ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង នៅ​ឯ​សន្និសីទ​កាសែត​នៅ​វិមាន​សភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ បទ​ចោទ​ដែល​បាន​ប្រកាស​នោះ​គឺ​មាន​ពីរ ដែល​នោះ ​គឺ​ការ​រំលោភ​អំណាច និង​ការ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា។

ដំណាក់​កាល​បន្ទាប់​គឺ​រដ្ឋសភា​ពេញ​អង្គ​នឹង​បោះ​ឆ្នោត​សម្រេច​លើ​បទ​ចោទ​ទាំង​នេះ ហើយ​ប្រសិនបើ​លោក Trump ត្រូវ​បាន​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង នោះ​គេ​រំពឹង​ថា ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​បើក​សវនាការ​កាត់​ទោស​លោក​នៅ​ខែ​មករា​ខាង​មុខ​នេះ។ ប៉ុន្តែ​ការ​ផ្ដន្ទាទោស​ដក​រូប​លោក​ចេញ​ពី​តំណែង​បាន​គឺ​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ ៦៧ លើ ១០០ នៅ​ក្នុង​ព្រឹទ្ធសភា ដែល​ករណី​នេះ​គឺ​ទំនង​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារតែ​យ៉ាង​ហោច​ណាស់​តម្រូវ​ឲ្យ​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ២០ នាក់ ប្រឆាំង​នឹង​លោក Trump៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG