ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Pelosi បង្គាប់​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យឱ្យព្រាង​អត្ថបទចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Trump


លោកស្រី​ Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំងជួប​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​ប្រចាំសប្តាហ៍​របស់​អ្នក​ស្រីក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០១៩។
លោកស្រី​ Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំងជួប​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​ប្រចាំសប្តាហ៍​របស់​អ្នក​ស្រីក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​ លោកស្រី​ Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំងបានបង្គាប់មេដឹកនាំនៃគណបក្ស​ប្រជាធិបតេយ្យ​ឱ្យ«ព្រាង​អត្ថបទនៃការចោទ​ប្រកាន់» ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Donald Trump ដោយ​លោកស្រី​បានប្រកាស​ថា​លោកបាន«រំលោភអំណាច​នៃ​តំណែង​របស់​លោក»។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយដែល​ធ្វើ​ឱ្យ​រំភើបចិត្តខ្លាំង លោកស្រី​ Pelosi បានមានប្រសាសន៍​អះអាង​ថា​មេដឹកនាំ​រូបនេះ​នៃ​គណបក្សសាធារណរដ្ឋស.រ.អា.បាន​រំលោភ​លើបទដ្ឋាន​នៃអាកប្បកិរិយា​ប្រធានាធិបតី​ដោយបាន​រំលោភ​លើ​កាតព្វកិច្ច​ដែលលោក​បានស្បថថា​ប្រព្រឹត្ត​តាម​រដ្ឋធម្មនុញ្ញ​ស.រ.អា.​ដោយ​លោក​បានសុំ​អាជ្ញាធរ​អ៊ុយក្រែន​ឱ្យ​បើក​ធ្វើការ​ស៊ើបអង្កេត​អំពី​អ្នកប្រជែង​នឹង​លោក​សំខាន់ម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុង​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.ក្នុង​ឆ្នាំ២០២០​គឺ​លោកអតីតអនុប្រធានាធិបតី​ Joe Biden ដើម្បី​ជួយ​លោកឱ្យជាប់​ឆ្នោត​ជា​ថ្មី។

លោកស្រី​ Pelosi បានមានប្រសាសន៍​ថា​«ការ​ពិត​ជាក់ស្តែង​មិន​អាច​ប្រកែក​បានទេ។ លោក​ប្រធានាធិបតី​បាន​រំលោភ​អំណាច​របស់​លោក​ដើម្បី​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួនលោក​ដោយ​លះ​បង់សន្តិសុខ​ជាតិ​របស់យើង»។

លោកស្រី​ Pelosi បានសុំដល់​លោក Jerrold Nadler ប្រធានគណ:កម្មាធិការ​នីតិកម្ម​នៃ​សភា​តំណាង​រាស្ត្រអាមេរិកាំង​ដែល​សវនាការ​អំពីការ​ចោទ​ប្រកាន់​ដើម្បី​ដក​តំណែង​លោក​ Trump បាន​ចាប់​ផ្តើម​ធ្វើនៅ​ទីនោះ​កាលពី​ថ្ងៃពុធ និង​ប្រធាន​ប្រជាធិបតេយ្យ​នៃគណៈកម្មាធិការ​ឯទៀតៗឱ្យ​ព្រាង​អត្ថបទ​នៃការចោទ​ប្រកាន់​លោក​ប្រធានាធិបតី។

ទោះ​ណា​ជា​លោកស្រី​ Pelosi មិនបាននិយាយ​យោង​ដល់កាលវិភាគ​ក៏ដោយ​ ក៏សភា​តំណាង​រាស្ត្រអាមេរិកាំង​ដែល​ត្រួតត្រា​ដោយ​ប្រជាធិបតេយ្យអាច​បោះ​ឆ្នោត​ដើម្បី​ចោទប្រកាន់​លោក Trump នៅមុន​ថ្ងៃ​ឈប់សម្រាក​បុណ្យ Christmas នៅ​ដំណាច់​ខែ​នេះ។ ការណ៍នេះនឹង​ចាត់​ឱ្យមានការ​កាត់ក្តី​លោក​ Trump ក្នុង​ខែ​មករាឆ្នាំ​ក្រោយនៅក្នុងព្រឹទ្ធសភា​ស.រ.អា.ដែល​មានសមាជិកភាគ​ច្រើន​ជា​សាធារណរដ្ឋ​ដែលនៅ​ទី​នោះ​មិនទំនង​ជានឹងមានការកាត់ក្តី​ឱ្យ​លោកជាប់ទោស​និង​ដកលោកចេញពី​តំណែង​ទេ៕

XS
SM
MD
LG