សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាជាលក្ខណៈឯកជនកាលពីថ្ងៃសៅរ៍ ដើម្បីស៊ើបអង្កេតលោកប្រធានាធិបតី ដូណាល់ ត្រាំដោយឈានទៅរកការចោទប្រកាន់ ដែលអាចកើតឡើងមុនថ្ងៃឈប់សម្រាកបុណ្យ ណូអែល។
ក្រុមអ្នកប្រជាធិបតេយ្យនៃគណៈកម្មាធិការនីតិកម្មកំពុងធ្វើការទាំងថ្ងៃចុងសប្តាហ៍ដើម្បីពិនិត្យភ័ស្តុតាងប្រឆាំងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងធ្វើសេចក្តីព្រាងបទចោទប្រកាន់ដែលពួកគេអាចផ្តល់អនុសាសន៍សម្រាប់ការបោះឆ្នោតសភាពេញនៅថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកតាក់តែងច្បាប់បានបញ្ចេញរបាយការណ៍កម្រាស់៥៥ទំព័រកាលពីថ្ងៃសៅរ៍ ដែលបង្ហាញពីអ្វីដែលពួកគេចាត់ទុកថា អាចជាមូលដ្ឋានតាមរដ្ឋធម្មនុញ្ញដែលអាចធ្វើបទចោទប្រកាន់ទៅតាមអ្វីដែលមានចែងនៅក្នុង «មាត្រាស្ដីពីបទចោទ»។
កាលពីថ្ងៃសុក្រ សេតវិមានបាននិយាយថា ខ្លួននឹងមិនសហការជាមួយនីតិវិធីសេសសល់ដែលចោទប្រកាន់ប្រឆាំងនឹងលោកប្រធានាធិបតី ត្រាំ ទេ៕