ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជនគណបក្សជំទាស់ទៅបោះឆ្នោត ដើម្បីធានាសិទ្ធិឈរឈ្មោះនាពេលក្រោយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សភ្លើងទៀន បានទៅបោះឆ្នោត នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដើម្បីធានាសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅពេលក្រោយ។ ពួកគេអះអាងថាវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រូវបានប្រកាសឲ្យប្រើប្រាស់រួចទៅហើយ បានបង្ខំពួកគេឲ្យទៅបោះឆ្នោត ស្របពេលដែលពួកគេចង់ឈរឈ្មោះនៅក្នុងការបោះឆ្នោតនាពេលក្រោយ។ វិសោធនកម្មច្បាប់បោះឆ្នោតនេះបានកំហិតសិទ្ធិឈរឈ្មោះរបស់អ្នកនយោបាយ ដោយតម្រូវឲ្យបេក្ខជនទៅបោះឆ្នោតជាសាកលចំនួនពីរលើកចុងក្រោយជាប់គ្នា ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតឲ្យបាន។

XS
SM
MD
LG