ម្ចាស់សន្លឹកឆ្នោតនៅឃុំក្រយាខេត្តកំពង់ធំចេញទៅបោះឆ្នោត ដោយគ្មានគណបក្សជំទាស់
ឃុំក្រយាក្នុងខេត្តកំពង់ធំ មានប្រជាពលរដ្ឋជាង ៤០០០នាក់ដែលមានឈ្មោះលើបញ្ជីអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ អំឡុងពេលនៃការចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា អ្នកបោះឆ្នោតនៅឃុំក្រយា បានបង្ហាញមតិចម្រុះជុំវិញការបោះឆ្នោតដែលគ្មានគណបក្សភ្លើងជាគណបក្សជំទាស់ធំមួយដែលធ្លាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។