អ្នកនាំពាក្យរដ្ឋាភិបាលថា គណបក្សប្រជាជនកម្ពុជានឹងនៅតែនាំមុខ ទោះមានគណបក្សភ្លើងទៀន
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ នៅមណ្ឌលបោះឆ្នោតផ្សារថ្មី២ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលបានចេញទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យនេះ ថ្លែងថា ការបោះឆ្នោតជាតិអាណត្តិទី ៧ នេះប្រព្រឹត្តទៅតាមបែបលទ្ធិប្រជាធិបតេយ្យ មានន័យថា សេរី យុត្តិធម៌ និងត្រឹមត្រូវ បើទោះបីគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ។ លោកអះអាងថា បើទោះបីជាគណបក្សភ្លើងទៀនមានវត្តមានចូលរួមការបោះឆ្នោតនេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានឹងនៅតែនាំមុខសម្រាប់ការបោះឆ្នោតនេះដែរ។ លោក ស៊ុន ណារិន កញ្ញា ថាំង ស៊ីណន និង ហាន ណូយ ជូនបទសម្ភាសន៍នេះដូចតទៅ៖