ការបារម្ភនេះកើតមានឡើង ក្រោយកាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបញ្ឈប់ការបោះពុម្ពកាសែតរបស់ខ្លួនទាំងភាសាខ្មែរនិងអង់គ្លេស ចាប់ពីចុងខែមីនានេះតទៅ ក្រោមហេតុផលបញ្ហាហរិញ្ញវត្ថុ និងការវិវត្តឆាប់រហ័សនៃបច្ចេកវិទ្យា។
អង្គការសង្គមស៊ីវិល ជំរុញឱ្យមានការស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លី ដោយសន្តិវិធី ជាជាងប្រើប្រាស់តុលាការ។
សេចក្តីថ្លែងការណ៍រួមរបស់សមាគមធាងត្នោត អង្គការសង្គមស៊ីវិល និងក្រុមតស៊ូមតិសរុបប្រមាណ៦០ ដែលបានចេញផ្សាយនាថ្ងៃអង្គារនេះ ចាត់ទុកថា អាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
ប្រមាណ៤ឆ្នាំមកហើយ ដែលសកម្មជនថៃគាំទ្រលទ្ធិប្រជាធិបតេយ្យបានបាត់ខ្លួនក្នុងប្រទេសកម្ពុជា ដោយមានសេចក្តីរាយការណ៍ថាសកម្មជនរូបនោះត្រូវបានចាប់ដាក់ក្នុងរថយន្តពណ៌ខ្មៅមួយ ពីកន្លែងដែលលោករស់នៅក្នុងខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្ននេះ ក្មេងស្រីរងគ្រោះកំពុងទទួលបានការថែទាំពីសំណាក់ស្ថានអគ្គកុងស៊ុល និងការិយាល័យនគរបាលចិន ហើយកំពុងបំពេញបែបបទទៅតាមនីតិវិធីរបស់ចិន នៅការិយាល័យនគរបាលខេត្តជឺជាំង សម្រាប់ការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
បើតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មានស្ត្រីនិងក្មេងស្រីប្រមាណ៣៤០លាននាក់នៃចំនួនស្ត្រីសរុបទាំងអស់នៅក្នុងពិភពលោក នឹងមិនអាចរំដោះខ្លួនចេញពីភាពក្រីក្រខ្លាំងត្រឹមឆ្នាំ២០៣០បានទេ ប្រសិននិន្នាការនៅតែបន្ត ដូចអ្វីដែលគេកំពុងមាន
ក្រោយមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ក្នុងរឿងទំនាស់ដីធ្លី ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ពលរដ្ឋទាំងនោះក៏ស្នើឱ្យដោះលែងមនុស្សជាង៣០នាក់ដែលអាជ្ញាធរនាំយកទៅស្នងការដ្ឋានខេត្ត ក្រោយមានករណីប៉ះទង្គិចដោយហិង្សាកាលពីថ្ងៃទី៦ ខែមីនា។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានបដិសេធមិនអត្ថាធិប្បាយ។
កូដករណាហ្គាវើលដ៍បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ដើម្បីដាក់លិខិតចំហមួយទៅលោក ហេង សួរ រដ្ឋមន្រ្តីថ្មីនៃក្រសួងការងារ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ និងទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
អ្នកការពារព្រៃឈើលោក ហៀម គឹមហុង អះអាងថា ការផ្តល់សម្តាសន៍នោះ គឺគ្រាន់តែចង់ស្វែងរកភាពយុត្តិធម៌ជូនពលរដ្ឋ និងប្រជាសហគមន៍តែប៉ុណ្ណោះ។
ប្រទេសកម្ពុជាត្រូវបានអង្គការ Freedom House ចាត់ទុកថា ជាប្រទេសមិនសេរី នៅឆ្នាំ ២០២៤ នេះ ព្រោះមានតែបក្សមួយដែលគ្របដណ្តប់លើគ្រប់កិច្ចការរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ហើយសំឡេងក្រុមជំទាស់បន្តក្រោមការរឹតត្បិត ជាមួយការបិទសំឡេងសារព័ត៌ឯករាជ្យដែលនៅសល់តិចតួច។
ក្នុងរយៈពេល៩ឆ្នាំមកនេះ មានតែគ្រួសារអ្នកស្រី ស៊ូ ស្រីនាង ប៉ុណ្ណោះនៅបន្តតវ៉ាដើម្បីទទួលបានសំណងសមរម្យ និងយុត្តិធម៌ ក្រោយអ្នកស្រីបានបដិសេធមិនទទួលយកសំណងដែលអ្នកស្រីយល់ថា មានចំនួនតិចតួចពេក។
ព័ត៌មានផ្សេងទៀត
No media source currently available