ក្នុងរយៈពេល៩ឆ្នាំមកនេះ មានតែគ្រួសារអ្នកស្រី ស៊ូ ស្រីនាង ប៉ុណ្ណោះនៅបន្តតវ៉ាដើម្បីទទួលបានសំណងសមរម្យ និងយុត្តិធម៌ ក្រោយអ្នកស្រីបានបដិសេធមិនទទួលយកសំណងដែលអ្នកស្រីយល់ថា មានចំនួនតិចតួចពេក។
លោក Yang ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិងជាអ្នកនិពន្ធប្រលោមលោកចារកម្មត្រូវបានកាត់ទោស កាលពីដើមខែកុម្ភៈ។
វីអូអេមិនអាចបញ្ជាក់ដោយឯករាជ្យពីការលើកឡើងរបស់លោក Mugisha នោះទេ ប៉ុន្តែសេចក្តីលម្អិតនៃបទពិសោធន៍របស់លោកគឺ ស្រដៀងគ្នានឹងរបាយការណ៍ព័ត៌មានដទៃទៀត និងឯកសារផ្លូវការស្តីពីវិស័យឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះ។
ក្រោយអំពើហិង្សានោះ ប្រជាសហគមន៍ស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី និងមានដំណោះស្រាយសមស្របជូនពួកគាត់។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន២នាក់ គឺអ្នកស្រីង៉ែត ឃុន ហៅយាយម៉ាមី និងអ្នកស្រី ឆេង លាភ បានទទួលយុត្តិធម៌ពីតុលាការកំពូលដែលបានសម្រេចទម្លាក់ចោលបទចោទ«គំរាមថានឹងសម្លាប់» អតីតសមាជិកសហគមន៍បឹងកក់ម្នាក់ទៀត។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ដែលបន្តធ្វើកូដកម្ម ស្នើសុំឱ្យសមាជិកព្រឹទ្ធសភាថ្មីដែលជាប់ឆ្នោត ជួយដោះស្រាយវិវាទការងាររបស់ពួកគេឱ្យបានឆាប់ ខណៈទំនាស់នេះបានអូសបន្លាយពេលជាងពីរឆ្នាំ។ អ្នកនាំពាក្យព្រឹទ្ធសភាលើកឡើងថា ព្រឹទ្ធសភានឹងពិនិត្យបន្ថែមពាក់ព័ន្ធនឹងការស្នើសុំរបស់ក្រុមកូដករណាហ្គាវើលដ៍។
ម្ចាស់ភោជនីយដ្ឋានដែលបានជួលទីតាំងឱ្យសមាគមធាងត្នោតនិយាយថា អាជ្ញាធរបានហៅពួកគេឱ្យធ្វើកិច្ចសន្យាបញ្ឈប់ជួលទីតាំង និងរុះរើរូបថតរបស់សមាគមធាងត្នោតចេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ការរុះរើទីតាំងពិព័រណ៍រូបថតនេះ គឺដើម្បីការពារសុវត្ថិភាព ដោយសារចំថ្ងៃបោះឆ្នោតព្រឹទ្ធសភា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មូលនិធិនៃគម្រោងដែលចាប់ផ្តើមពីឆ្នាំ ២០២៤ដល់ឆ្នាំ ២០២៦ នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះសិទ្ធិមនុស្សដែលជាតម្លៃស្នូលរបស់ខ្លួន និងដើម្បីគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន។
អ្នកស្រី សឿន ស្រីសុទ្ធ ពលរដ្ឋដែលរស់នៅតំបន់បឹងតាមោក ស្នើសុំឱ្យមានដំណោះស្រាយជូនគ្រួសារដែលរស់នៅទីនោះ ចំពោះការជីកប្រឡាយមេរំដោះទឹកក្នុងបឹងតាមោក។
ក្រុមហ៊ុនចិន Harmony Win Investment Co.Ltd បានចូលមកដាំដើមកៅស៊ូលើផ្ទៃដីជាង ៦០០ ហិកតា តាំងពីឆ្នាំ ២០១៤។ ក្រោយប៉ុន្មានឆ្នាំនៃការចូលមកដល់របស់ក្រុមហ៊ុននេះ ទំនាស់ដីធ្លីក៏បានកើតឡើង រហូតមានការការប្តឹងផ្តល់ប្រជាពលរដ្ឋទៅតុលាការ។ នេះបើតាមប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សថ្នាក់តំបន់ទាំងពីរបញ្ជាក់ថា៖ «បណ្ដឹងប្រឆាំងលោក ស៊ឹង សែនករុណា គឺគ្រាន់តែស្ថិតក្នុងចំណោមករណីជាច្រើនដែលបញ្ជាក់ឡើងវិញអំពីស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបយ៉ាងខ្លាំងរបស់កម្ពុជា»។
ព័ត៌មានផ្សេងទៀត
No media source currently available