ប៉ុន្តែតំណាងក្រុមហ៊ុន OCIC គឺលោក ជីវ កុកសាយ ប្រាប់វីអូអេថា ភាគីក្រុមហ៊ុនបានហៅអ្នកបច្ចេកទេសមកសិក្សារកដំណោះស្រាយជុំវិញករណីនេះ និងថាការចាក់ដីនេះ គឺចាក់ត្រឹមព្រំដីក្រុមហ៊ុនដែលមានប្លង់រឹង។
តំណាងពលរដ្ឋខ្មែរ និងមេធាវីការពារក្តីថា ក្នុងសវនាការដែលទើបតែចាប់ផ្តើមនេះ តុលាការបានស្នើសុំឱ្យភាគីវិវាទដាក់ឯកសារបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿង។
លោក Andrews បានបន្ថែមថា៖«ទោះជាអស់សង្ឃឹមក៏ដោយ»ក៏កងយោធាមីយ៉ាន់ម៉ានៅតែនាំឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ហើយបានបង្កើនការវាយលុកដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រជារាស្ត្រស៊ីវិល។
មន្ត្រីសហជីព និងកម្មកររោងចក្រ R.G Footwearមួយចំនួន នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានមតិចម្រុះ ជុំវិញការផ្តល់សំណងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារទៅឱ្យកម្មករ បន្ទាប់ពីរោងចក្រនោះត្រូវភ្លើងឆេះរាបដល់ដីកាលពីសប្តាហ៍មុន។
ការអនុម័តច្បាប់ទីពីរស្ដីពីសន្តិសុខជាតិរបស់ទីក្រុងហុងកុងកាលពីថ្ងៃទី ១៩ ខែមីនា បានរងការរិះគន់ពីសំណាក់រដ្ឋាភិបាលបរទេសមួយចំនួន ខណៈដែលអង្គភាពអាជីវកម្មខ្លះថា ច្បាប់នេះនឹងជំរុញឱ្យអាជីវកម្មបរទេសចាកចេញពីទីក្រុងនេះកាន់តែលឿន។
ឯកសារនេះចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយគោលដៅដែលបានបញ្ជាក់របស់វាគឺដើម្បីធានា «សន្តិសុខជាតិក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ»។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រមាណ៣០នាក់ដែលកំពុងរស់នៅក្នុងព្រៃ ចាកចេញពីព្រៃមករស់នៅផ្ទះសម្បែងវិញ។
គម្រោងព្រែកជីកហ្វូណនភ្ជាប់ទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប ប្រវែង១៨០គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ១.៧០០លានដុល្លារអាមេរិក ហើយជាការវិនិយោគរបស់ក្រុមហ៊ុនចិន។
សេចក្ដីប្រកាសនេះបន្ថែមថា កុមារប្រមាណ ១៦ម៉ឺននាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ ការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត។
អ្នកស្រី ញ៉ែ សុខឿន អាយុ៤៤ឆ្នាំ ជំទប់ទី ២ នៃឃុំកោះមិត្តមកពីគណបក្សភ្លើងទៀនដែលជាភរិយារបស់លោក គា វិសាល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌មួយ ហើយថាវាជាការបំបាក់ស្មារតីសកម្មជនគណបក្សប្រឆាំង។
ប្រតិបត្តិការនៃកម្លាំងចម្រុះចុះទៅបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើឡើង តាមបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរ បន្ទាប់ពីកិច្ចប្រជុំទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។
គ្រួសារទាំងនោះ គឺជាអ្នករស់នៅក្នុងភូមិ អូរបាត់មាន់ ភូមិតាម៉ាន់ ភូមិខ្ទុំ ភូមិបុស្ស និងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហើយចាប់ផ្តើមមានទំនាស់ជាមួយក្រុមហ៊ុនអង្គរស៊ូហ្គឺដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនផលិតស្ករដ៏ធំមួយរបស់ថៃ។
ព័ត៌មានផ្សេងទៀត
No media source currently available