អ្នកដឹកនាំរឿងនិងផលិតករភាពយន្តម៉ាឡេស៊ីដែលរៀបរាប់ពីជីវិតក្រោយពេលស្លាប់ ដែលជាភាពយន្តត្រូវបានគេហាមឃាត់នៅប្រទេសម៉ាឡើស៊ីបានរងការ ចោទប្រកាន់ពីការបំពានលើអារម្មណ៍នៃជំនឿសាសនារបស់អ្នកដទៃ
ក្នុងថ្ងៃរំឭកខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំកម្មករដ៏មានប្រជាប្រិយភាពមួយរូប កាលពីថ្ងៃទី២២ ខែមករា ក្រុមអង្គការក្រៅរដ្ឋាភិបាលបានរួមគ្នាដាក់ញត្តិមួយ ក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលកសាងស្តូបមួយនៅរាជធានីភ្នំពេញ ដើម្បីជានិមិត្តសញ្ញានៃការបញ្ឈប់វប្បធម៌និទណ្ឌភាព។
ក្រុមអ្នកគាំពារបរិស្ថានបង្ហាញការព្រួយបារម្ភអំពីជីវភាពរបស់ពលរដ្ឋជនជាតិដើមភាគតិច និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី។
របាយការណ៍បង្ហាញថា ប្រជាពលរដ្ឋបានរងគ្រោះពីការរំលោភសិទ្ធិដីធ្លី ហើយសុខុមាលភាពរបស់ពួកគេក៏កំពុងស្ថិតក្នុងស្ថានភាពមួយគួរឲ្យបារម្ភដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អប្សរាបានបន្តដាក់ញត្តិទៅអាជ្ញាធរឱ្យជួយដោះស្រាយបញ្ហាប្រឈមក្នុងការរស់នៅ។ ពួកគេជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដីនៅតំបន់អប្សរាដល់ពួកគេ ដើម្បីអាចសាងសង់សំណង់ស្របច្បាប់ និងពុំមានការរំខានពីអាជ្ញាធរ។
សាលាដំបូងខេត្តរតនគិរី នៅថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសមន្រ្តីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣រូប ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់»។ លោក ថេង សាវឿន និងសហការីរបស់លោកចាត់ទុកថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់ពួកគេ។
អ្នកស្រី Elaine Pearson នាយិកាផ្នែកអាស៊ីនៃអង្គការនេះ បាននិយាយប្រាប់វីអូអេថា៖ «នៅឆ្នាំ ២០២៣ យើងឃើញមានការចុះថយឆ្ពោះទៅកាន់ការកាន់អំណាចផ្តាច់ការនៅទូទាំងអាស៊ី»។
អង្គការមួយនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៤ខែ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថាការអនុវត្តសិទ្ធិមនុស្សនានាមានភាពពេញលេញ និងត្រូវបានធានាដោយច្បាប់របស់កម្ពុជា។
អង្គភាពព័ត៌មានដទៃទៀតបានប៉ាន ប្រមាណថា មនុស្ស ៣០០.០០០ នាក់ បានព្យាយាមឆ្លងព្រំដែនកាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះប្រមាណ ៥០.០០០ នាក់ បានឆ្លងកាត់តាមច្រកចូលដែលត្រូវបានកំណត់។
អ្នកស្រី សុខ ស៊ីណែត ថ្លែងថា អ្នកស្រីបានជួបស្វាមីនៅពន្ធនាគារព្រៃស ហើយស្វាមីបានផ្តាំផ្ញើថា ខ្លួនបានសុំទោស និងសោកស្ដាយចំពោះកំហុសដែលបានយកព័ត៌មានពីក្រៅស្រុកគ្មានដែលមូលដ្ឋានច្បាស់លាស់មកបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក។
លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ចងក្រងនិងតស៊ូមតិនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថា ការឃាត់ខ្លួន និងបទចោទប្រកាន់មកលើរូបលោកមានភាព«អយុត្តិធម៌ជាខ្លាំង» ហើយលោក និងក្រុមការងារផ្ទាល់ប្រាប់តុលាការថា សមាគមលោកមិនមានគោលបំណង ឬប្រព្រឹត្តសកម្មភាពណាមួយក្នុងការផ្តួលរំលំ ឬប្រឆាំងនឹងរដ្ឋាភិបាលឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួនលោក នី ណាក់ ជាការរំលោភសិទ្ធិសេរីមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងជំរុញឱ្យមានការដោះលែងលោកជាបន្ទាន់។
ព័ត៌មានផ្សេងទៀត
No media source currently available