សាលាដំបូងខេត្តរតនគិរី នៅថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសមន្រ្តីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣រូប ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់»។ លោក ថេង សាវឿន និងសហការីរបស់លោកចាត់ទុកថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់ពួកគេ។
អ្នកស្រី Elaine Pearson នាយិកាផ្នែកអាស៊ីនៃអង្គការនេះ បាននិយាយប្រាប់វីអូអេថា៖ «នៅឆ្នាំ ២០២៣ យើងឃើញមានការចុះថយឆ្ពោះទៅកាន់ការកាន់អំណាចផ្តាច់ការនៅទូទាំងអាស៊ី»។
អង្គការមួយនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៤ខែ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថាការអនុវត្តសិទ្ធិមនុស្សនានាមានភាពពេញលេញ និងត្រូវបានធានាដោយច្បាប់របស់កម្ពុជា។
អង្គភាពព័ត៌មានដទៃទៀតបានប៉ាន ប្រមាណថា មនុស្ស ៣០០.០០០ នាក់ បានព្យាយាមឆ្លងព្រំដែនកាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះប្រមាណ ៥០.០០០ នាក់ បានឆ្លងកាត់តាមច្រកចូលដែលត្រូវបានកំណត់។
អ្នកស្រី សុខ ស៊ីណែត ថ្លែងថា អ្នកស្រីបានជួបស្វាមីនៅពន្ធនាគារព្រៃស ហើយស្វាមីបានផ្តាំផ្ញើថា ខ្លួនបានសុំទោស និងសោកស្ដាយចំពោះកំហុសដែលបានយកព័ត៌មានពីក្រៅស្រុកគ្មានដែលមូលដ្ឋានច្បាស់លាស់មកបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក។
លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ចងក្រងនិងតស៊ូមតិនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថា ការឃាត់ខ្លួន និងបទចោទប្រកាន់មកលើរូបលោកមានភាព«អយុត្តិធម៌ជាខ្លាំង» ហើយលោក និងក្រុមការងារផ្ទាល់ប្រាប់តុលាការថា សមាគមលោកមិនមានគោលបំណង ឬប្រព្រឹត្តសកម្មភាពណាមួយក្នុងការផ្តួលរំលំ ឬប្រឆាំងនឹងរដ្ឋាភិបាលឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួនលោក នី ណាក់ ជាការរំលោភសិទ្ធិសេរីមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងជំរុញឱ្យមានការដោះលែងលោកជាបន្ទាន់។
តុលាការរាជធានីភ្នំពេញសម្រេចចោទប្រកាន់និងឃុំខ្លួនសកម្មជនសង្គម លោក នី ណាក់ ពីបទ«បរិហាកេរ្តិ៍ និងញុះញង់» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុក។ នេះបើតាមភរិយារបស់លោក នី ណាក់។
មន្រ្តីនគរបាលអះអាងថា សកម្មជនសង្គម លោក នី ណាក់ ត្រូវបានអាជ្ញាធរនាំខ្លួន និងបញ្ជូនទៅសាកសួរនៅតុលាការ តាមបណ្តឹងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ នាថ្ងៃសុក្រនេះ។ ក្រុមគ្រួសារអះអាងថា នេះជារឿងអយុត្តិធម៌ និងជំរុញឱ្យដោះលែងលោក នី ណាក់។
ជនរងគ្រោះដោយសារអំពើហិង្សានៃការបង្ក្រាបពីសំណាក់កងកម្លាំងចម្រុះកាលពី១០ឆ្នាំមុននៅលើកំណាត់ផ្លូវវេងស្រេង និងនៅមុខរោងចក្រយ៉ាកជីង បន្តទាមទារយុត្តិធម៌។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការបង្ក្រាបដោយអាជ្ញាធរនាពេលនោះជារឿងត្រឹមត្រូវ និងចាត់ទុកការប្រមូលផ្តុំនោះខុសច្បាប់ និងមានចេតនាចង់ផ្តួលរលំរដ្ឋាភិបាល។
នៅក្នុងការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកចេញពីខេត្តបាត់ដំបង នាថ្ងៃពុធនេះ លោក ស្រ៊ុន ស្រ៊ន លើកឡើងថា លោកមិនសុខចិត្តចំពោះការសារភាពរបស់ជនដៃដល់ដែលអាជ្ញាធរថៃចាប់បាននោះទេ។ លោកបញ្ជាក់ថា ការវាយប្រហាររូបលោកជាការរៀបចំមួយ មិនមែនពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹកក្នុងវត្តរហូតដល់មានការវាយបែកក្បាលឡើយ។
កាលពីចុងសប្តាហ៍ អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនសង្គម និងនយោបាយខ្មែរ ចំនួន១០នាក់ ដើម្បីពិនិត្យបណ្ណស្នាក់នៅ។ ក្នុងចំណោមនោះ មនុស្ស៣នាក់ត្រូវបានដោះលែង ចំណែក៧នាក់ត្រូវបន្តឃុំខ្លួន បើទោះពួកគេមានបណ្ណសិទ្ធិជ្រកកោនក្នុងប្រទេសថៃ ដែលចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) ក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available