តារាចម្រៀងរ៉ែប និង អ្នកចម្រៀងដែលប្រឆាំងរដ្ឋាភិបាល បានរងការចោទប្រកាន់ដោយបទចោទជាច្រើនពាក់ព័ន្ធនឹងការបះបោរ និង ការប្រមាថព្រះមហាក្សត្រ ខណៈដែលអ្នកផលិតខ្សែភាពយន្ត និងសិល្បករវិញ បានស្ថិតក្រោមការឃ្លាំមើល និងបៀតបៀន ពីសំណាក់អាជ្ញាធរ ឬ ត្រូវរឹតត្បិតខ្លួនឯង។
ខណៈព្រួយបារម្ភពីការបណ្តេញចេញពីលំនៅដ្ឋាន ប្រជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោកក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្នើសុំឱ្យរដ្ឋាភិបាលផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់។ ពួកគេក៏បានស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់លើពលរដ្ឋ ពាក់ព័ន្ធនឹងការបង្ខំឱ្យពលរដ្ឋទៅរស់នៅទីតាំងថ្មី។
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតស៊ូមតិយល់ថា សេចក្តីព្រាងច្បាប់នេះនឹងជួយសាធារណជនបានច្រើនក្នុងការទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ និងជំរុញឲ្យរដ្ឋាភិបាលពិនិត្យលើមតិយោបល់របស់សង្គមស៊ីវិលក្នុងការតាក់តែងសេចក្តីព្រាងដ៏ចម្រូងចម្រាសមួយនេះ។
របាយការណ៍នេះក៏បានបន្ថែមទៀតថា រោងចក្រអគ្គិសនីមួយកន្លែងក្នុងខេត្ត Balkh ដែលស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ បានបណ្តេញស្ត្រីចំនួន ២០០នាក់ ពីការងារកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣
នៅពេលសេចក្តីព្រាងអនុសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតត្រូវបានបញ្ជូនទៅដល់អង្គការសហប្រជាជាតិសម្រាប់ការពិភាក្សាមុននឹងឈានដល់ការអនុម័ត អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានអំពាវនាវឲ្យប្រតិភូរដ្ឋនីមួយៗពិនិត្យពិច្ច័យលើអនុសញ្ញានេះដើម្បីធានាបានថាការអនុវត្តសិទ្ធិមនុស្សមិនស្ថិតក្រោមការគាបសង្កត់តាមរយៈអនុសញ្ញានេះ។
អ្នកដឹកនាំរឿងនិងផលិតករភាពយន្តម៉ាឡេស៊ីដែលរៀបរាប់ពីជីវិតក្រោយពេលស្លាប់ ដែលជាភាពយន្តត្រូវបានគេហាមឃាត់នៅប្រទេសម៉ាឡើស៊ីបានរងការ ចោទប្រកាន់ពីការបំពានលើអារម្មណ៍នៃជំនឿសាសនារបស់អ្នកដទៃ
ក្នុងថ្ងៃរំឭកខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំកម្មករដ៏មានប្រជាប្រិយភាពមួយរូប កាលពីថ្ងៃទី២២ ខែមករា ក្រុមអង្គការក្រៅរដ្ឋាភិបាលបានរួមគ្នាដាក់ញត្តិមួយ ក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលកសាងស្តូបមួយនៅរាជធានីភ្នំពេញ ដើម្បីជានិមិត្តសញ្ញានៃការបញ្ឈប់វប្បធម៌និទណ្ឌភាព។
ក្រុមអ្នកគាំពារបរិស្ថានបង្ហាញការព្រួយបារម្ភអំពីជីវភាពរបស់ពលរដ្ឋជនជាតិដើមភាគតិច និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី។
របាយការណ៍បង្ហាញថា ប្រជាពលរដ្ឋបានរងគ្រោះពីការរំលោភសិទ្ធិដីធ្លី ហើយសុខុមាលភាពរបស់ពួកគេក៏កំពុងស្ថិតក្នុងស្ថានភាពមួយគួរឲ្យបារម្ភដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អប្សរាបានបន្តដាក់ញត្តិទៅអាជ្ញាធរឱ្យជួយដោះស្រាយបញ្ហាប្រឈមក្នុងការរស់នៅ។ ពួកគេជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដីនៅតំបន់អប្សរាដល់ពួកគេ ដើម្បីអាចសាងសង់សំណង់ស្របច្បាប់ និងពុំមានការរំខានពីអាជ្ញាធរ។
សាលាដំបូងខេត្តរតនគិរី នៅថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសមន្រ្តីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៣រូប ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់»។ លោក ថេង សាវឿន និងសហការីរបស់លោកចាត់ទុកថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់ពួកគេ។
អ្នកស្រី Elaine Pearson នាយិកាផ្នែកអាស៊ីនៃអង្គការនេះ បាននិយាយប្រាប់វីអូអេថា៖ «នៅឆ្នាំ ២០២៣ យើងឃើញមានការចុះថយឆ្ពោះទៅកាន់ការកាន់អំណាចផ្តាច់ការនៅទូទាំងអាស៊ី»។
ព័ត៌មានផ្សេងទៀត
No media source currently available