នៅអំឡុងខួបមរណភាពលើកទី១៨នៃមរណភាពអតីតមេដឹកនាំសហជីពដ៏ល្បាញល្បីរូបនេះ ក្រុមគ្រួសារ គឺគ្មានសង្ឃឹម និងលែងមានជំនឿចិត្តលើចេតនារបស់សមត្ថកិច្ចក្នុងការស្វែងរកឃាតករពិតប្រាកដ។ ហើយពួកគេថា ប្រសិនបើសមត្ថកិច្ចមានចេតនាពិតប្រាកដ គឺមិនពិបាកស្វែងរកជនដៃដល់នោះទេ។
ឃ្លីបវីដេអូមានរយៈពេលជាង៣ម៉ោងនោះ ត្រូវតុលាការចាក់បញ្ចាំងតាមប្រព័ន្ធកុំព្យូទ័រនៅចំពោះមុខជនជាប់ចោទទាំង១៣នាក់ ដែលបានមកបង្ហាញខ្លួនក្នុងសាលសវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ក្នុងពាក្យបណ្តឹងរបស់អ្នកភូមិ កាលពីខែមេសា ឆ្នាំ២០២១ ពួកគេបានអះអាងថាការផ្តន្ទាទោសលើពួកគេ«ពិតជាមិនបានផ្តល់ភាពយុត្តិធម៌»ឡើយ។
បើទោះបីជាមានការបង្កើនការផ្ដោតជាសាធារណៈអស់រយៈពេលរាប់ឆ្នាំលើបញ្ហាអយុត្តិធម៌ជាតិសាសន៍ក៏ដោយ ក៏ពួកគេទំនងជាមិនសម្រេចបានតាមគោលបំណងរបស់ខ្លួនដែលចង់ឱ្យជាតិសាសន៍ភាគតិចមានលទ្ធភាពប្រសើរជាងមុននៅក្នុងការបោះឆ្នោតនោះដែរ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ បានបន្ថែមភស្តុតាងជាង១០ ក្នុងនោះមានទាំងឃ្លីបវីដេអូចំនួន៣ ការសន្ទនាតាមប្រព័ន្ធទូរស័ព្ទ និងការបង្ហោះសារនានារបស់សកម្មជនបក្សជំទាស់តាមបណ្តាញសង្គមហ្វេសប៊ុក។
ក្រៅពីផ្តោតលើបញ្ហាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជាអ្នកស្រី Milling បានពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាផងដែរអំពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញទំនាក់ទំនងនិងធ្វើការជាមួយកម្ពុជាដែលជាប្រធានសមាគមអាស៊ានក្នុងឆ្នាំ២០២២នេះ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនណាហ្គាវើលដ៍ទំនងជាបានដាក់លិខិតស្នើសុំអន្តរាគមន៍ពីនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងការងារ ដើម្បីបានភ្លើងខៀវលុបបំបាត់សហជីព។
គណៈកម្មាធិការពានរង្វាន់ណូបែលនៃប្រទេសន័រវែស ដែលជាអ្នកផ្តល់ពានរង្វាន់ណូបែលសន្តិភាព បានថ្កោលទោសករណីដែលតុលាការមីយ៉ាន់ម៉ា ផ្ដន្ទាទោសថ្មីចំនួន ៣ ករណីកាលពីថ្ងៃចន្ទម្សិលមិញលើអ្នកស្រី Aung San Suu Kyi ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជាអតីតមេដឹកនាំស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា។
ការមកដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីសប្តាហ៍មុនបានចេញលិខិតអញ្ជើញតំណាងឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
ប្អូនប្រុសរបស់កញ្ញា ឈឹម ស៊ីថរ ឈ្មោះ ឈឹម ប្រុស ប្រាប់ VOA ថា ការធ្វើការរបស់បងស្រីខ្លួនគឺកញ្ញា ឈឹម ស៊ីថរ គឺដើម្បីទាមទារសិទ្ធិ និងអត្ថប្រយោជន៍សម្រាប់បុគ្គលិកតែប៉ុណ្ណោះ ហើយថាការចោទប្រកាន់បងស្រីលោក គឺជារឿងដែលធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។
ក្រសួងការងារបានចេញលិខិតមួយ ដោយបញ្ជាក់ពីសំណងសម្រាប់បុគ្គលិកណាហ្គាវើលដ៍ដែលក្រុមហ៊ុនបានបញ្ឈប់ ហើយអញ្ជើញពួកគេឲ្យមកពិនិត្យផ្ទៀងផ្ទាត់ប្រាក់បំណាច់។ អតីតបុគ្គលិកមួយចំនួន អះអាងខ្លួនមិនអាចទទួលយកបានឡើយ ខណៈមេដឹកនាំសហជីពរបស់ខ្លួនកំពុងជាប់ពន្ធនាគារ។
ព័ត៌មានផ្សេងទៀត
No media source currently available