ការលើកឡើងរបស់ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មលើដងវិថីរដ្ឋសភាជាតិ រាជធានីភ្នំពេញនេះធ្វើឡើងខណៈថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នពីបទញុះញង់។
មន្ត្រីសង្គមស៊ីវិលមួយចំនួនបង្ហាញការបារម្ភចំពោះវិធានការថ្មីនេះ ក្រោមហេតុផលថា អ្នកដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ អាចប្រឈមនឹងផលវិបាកទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន នៅពេលអ្នកជំងឺត្រូវបានគេចោទថា មានចេតនាលាក់បាំងការឆ្លងជំងឺកូវីដ១៩នោះ។
ក្រុមមន្ត្រីយុត្តិធម៌កម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសសហការគ្នារៀបចំយន្តការថ្មីមួយអំពីការអនុវត្តទោសមិនជាប់ក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងមន្ទីរឃុំឃាំង តែទាមទារឲ្យប្រជាពលរដ្ឋយល់ដឹង ដើម្បីបញ្ចៀសនូវអំពើហិង្សា ឬការរើសអើងជាដើម។
អ្នកជំនាញថា អនុក្រឹត្យខាងលើនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នីមួយៗ។
អង្គការសង្គមស៊ីវិលស្នើឱ្យមានការដោះលែងតំណាងសហជីពដើម្បីជាគន្លឹះមួយឆ្ពោះទៅការចរចារកដំណោះស្រាយបញ្ចប់ជម្លោះការងាររ៉ាំរ៉ៃមួយនេះ។
ក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសថៃ កុំឲ្យនិរទេសសកម្មជននយោបាយជាតិឡាវម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយសារតែការព្រួយបារម្ភថា លោកអាចត្រូវដាក់គុកដោយរដ្ឋាភិបាលកុម្មុយនីស្តឡាវ ប្រសិនបើបញ្ជូនត្រឡប់ទៅប្រទេសវិញ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេនឹងមិនបញ្ជូនតំណាងរដ្ឋាភិបាលផ្លូវការណាមួយទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នេះទេ ដោយលើកឡើងអំពីអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំឱ្យមានកូដកម្មអូសបន្លាយជាងមួយខែកន្លងមកហើយ រហូតនាំឱ្យវិវាទនេះប្រែក្លាយជាចំណុចរំពុះផ្នែកនយោបាយ ដែលមានការចាប់ចងសមាសភាពសហជីពដឹកនាំការតស៊ូមតិនេះទៀតផង។ ក្នុងកម្មវិធី Hello VOA ប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ»ប្
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ការបង្ហាញភស្តុតាងពាក់ព័ន្ធនឹងសំណុំរឿងញុះញង់និងរួមគំនិតក្បត់របស់អតីតសកម្មជនបក្សប្រឆាំងចំនួន១៣នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារហើយគ្រោងនឹងចេញសេចក្តីសន្និដ្ឋានមួយនៅចុងខែកុម្ភៈ ឆ្នាំ២០២២។
អគ្គរដ្ឋអាជ្ញាហ្គំប៊ីបានលើកយកសំណុំរឿងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ សវនាការជាសាធារណៈជុំទី១ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៩ ហើយតុលាការសម្រេចបើកសវនាការបន្តទៀតចាប់ពីថ្ងៃទី២១ ខែកុម្ភៈខាងមុខ។
មេធាវីជនជាតិអាមេរិកាំងលោក Jared Genser ជាមិត្តភក្តិរបស់សកម្មជនការពារសិទ្ធិមនុស្សកញ្ញាសេង ធារីប្រតិកម្មទៅនឹងបម្រាមរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញដែលហាមមិនឱ្យគាត់ចូលប្រទេសកម្ពុជាពេញមួយជីវិតនោះថា ជារឿងគួរឱ្យក្រៀមក្រំក្រោមហេតុផលថាលោកមិនបានបង្ហាញកាយវិការមិនស
អ្នកកាសែត៣នាក់ដែលធ្វើការឲ្យ Dawei Watch សារព័ត៌មានតាមវេបសាយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានត្រូវចាប់ខ្លួននៅសប្តាហ៍នេះតាមការចោទប្រកាន់មិនជាក់លាក់។នេះបើតាមនិពន្ធនាយកនៃសារព័ត៌មាននេះ។
ព័ត៌មានផ្សេងទៀត
No media source currently available