មេដឹកនាំសហជីព និងថ្នាក់ដឹកនាំ២នាក់ទៀតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន រង់ចំាការជំនុំជម្រះទោសចំពោះការធ្វើកូដកម្មដែលអាជ្ញាធរចោទថា ខុសច្បាប់។ អ្នកជំនាញអ.ស.ប. បានរិះគន់ការចាប់ឃុំខ្លួនអ្នកតស៊ូមតិរឿងការងារ ហើយថា នេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ។
ក្រុមអង្គការសង្គមស៊ីវិលជាង១០០ បានរួមគ្នាអំពាវនាវឲ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកចំនួន៩នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ ក្រោយការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ដើម្បីទាមទារការដោះស្រាយវិវាទការងារ។
នៅមុនការចូលរួមសវនាការនៅថ្ងៃអង្គារនេះ កញ្ញា សេង ធារីបានចាត់ទុកថា សវនាការសំណុំរឿងក្បត់ជាតិដែលចាប់ផ្តើមបន្តជាថ្មីតាំងពីចុងឆ្នាំ២០២១ នោះ ជាឆាកល្ខោននយោបាយមួយ ដែលកញ្ញាត្រូវចូលរួមសម្តែងដោយមានពាក្យពេចន៍ខ្លួនឯងដើម្បីប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះ។
តុលាការក្រុងភ្នំពេញ សម្រេចបើកការស៊ើបសួរលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន៩នាក់ ទាក់ទិន«សកម្មភាពបំផុសបំផុល»ក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបណ្តេញចេញពីការងារ ឲ្យបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។
ក្រុមសិទ្ធិមនុស្ស និងស្ថានទូតសហរដ្ឋអាមេរិក រិះគន់ការចាប់ខ្លួនមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីកញ្ញា និងថ្នាក់ដឹកនាំ សកម្មជនសហជីព ចំនួន៨នាក់ផ្សេងត្រូវតុលាការចោទពីបទញុះញង់កូដកម្ម។
ថ្នាក់ដឹកនាំ និងសកម្មជនសហជីពយ៉ាងហោចណាស់៩នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍ ដែលអូសបន្លាយពេលជិតពីរសប្តាហ៍មកហើយ។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីអំពាវនាវមួយឲ្យអ្នកតវ៉ាបញ្ឈប់ការប្រមូលផ្តុំ ដោយចោទការធ្វើកូដកម្មរបស់អតីតបុគ្គលិកណាហ្គាវើលដ៍រយៈពេល២សប្តាហ៍មកនេះ«ខុសច្បាប់» ហើយ«ប៉ះពាល់ធ្ងន់ធ្ងរ»ដល់សន្តិសុខសុវត្ថិភាពសាធារណៈ។ ការណ៍នេះនាំឲ្យមានការព្រួ
ប៉ូលិសក្រុងហុងកុងបាននិយាយថា សមាជិកពីរនាក់នៃបណ្តាញព័ត៌មានហុងកុងបានរងការចោទប្រកាន់ពីបទ«សមគំនិតក្នុងការបោះពុម្ពផ្សាយព័ត៌មានដែលបំបះបំបោរ»កាលពីថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃបន្ទាប់ពីការឆ្មក់ឆែកឆេរបណ្តាញព័ត៌មាន Stand News ដែលផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមទ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានថ្កោលទោសការសម្លាប់រង្គាលជាង៣០នាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងបុគ្គលិក២នាក់របស់អង្គការ Save the Children ដែលត្រូវបានគេស្តីបន្ទោសលើពួកយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន A
ប៉ូលិសសន្តិសុខជាតិហុងកុងរាប់រយនាក់បានឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យតាមអ៊ីនធឺណេតឈ្មោះ Stand News នៅថ្ងៃពុធនេះហើយបានចាប់ខ្លួនមនុស្ស៦នាក់រួមទាំងបុគ្គលិកជាន់ខ្ពស់ផងដែរដោយចោទប្រកាន់ពីបទ«សមគំនិតក្នុងការចុះផ្សាយដែលបំផុសគំនិតប្រឆា
ការសម្របសម្រួលវិវាទរវាងភាគីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងក្រុមហ៊ុន ត្រូវបរាជ័យជាបន្តបន្ទាប់ ដោយសារភាគីបុគ្គលិកនៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ចំណែកភាគីក្រុមហ៊ុននៅតែរក្សាជំហរត្រឹមទូទាត់សំណងតាមច្បាប់។
បេសកជនពិសេសថ្មីរបស់អ.ស.ប.ប្រចាំប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបាននិយាយថា អ្នកស្រី«ព្រួយបារម្ភយ៉ាងខ្លាំង»អំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសហើយបានអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ឆ្នាំថ្មីរវាងយោធានិងក្រុមប្រឆាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត
ព័ត៌មានផ្សេងទៀត
No media source currently available