ការសម្របសម្រួលវិវាទរវាងភាគីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងក្រុមហ៊ុន ត្រូវបរាជ័យជាបន្តបន្ទាប់ ដោយសារភាគីបុគ្គលិកនៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ចំណែកភាគីក្រុមហ៊ុននៅតែរក្សាជំហរត្រឹមទូទាត់សំណងតាមច្បាប់។
បេសកជនពិសេសថ្មីរបស់អ.ស.ប.ប្រចាំប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបាននិយាយថា អ្នកស្រី«ព្រួយបារម្ភយ៉ាងខ្លាំង»អំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសហើយបានអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ឆ្នាំថ្មីរវាងយោធានិងក្រុមប្រឆាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត
មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមានការតក់ស្លុតអំពីសេចក្តីរាយការណ៍ដែលអាចទុកចិត្តបានថា ជនស៊ីវិលយ៉ាងតិចណាស់ក៏៣០នាក់ដែរ បានត្រូវគេសម្លាប់ហើយសាកសពរបស់ពួកគេបានត្រូវគេដុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានទាមទារឲ្យរដ្ឋាភិបាលចាប់ផ្តើមស៊ើបអ
អតីតមេដឹកនាំសាសានានៃប្រទេសអាហ្វ្រិកខាងត្បូងលោក Desmond Tutu បានស្លាប់ក្នុងអាយុ ៩០ឆ្នាំ។ ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោកទៅលើសកម្មភាពប្រឆាំងការប្រកាន់ពូជសាសន៍និងការពារសិទ្ធិមនុស្សដ៏ខ្លាំងក្លា។
កូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) ដែលធ្វើប្រតិបត្តិការកាសីណូនៅកណ្តាលទីក្រុងភ្នំពេញបានបន្តដល់ថ្ងៃទី៧គិតត្រឹមថ្ងៃសុក្រនេះ។
អង្គការសហប្រជាជាតិ (អ.ស.ប.)និយាយថាការប្រយុទ្ធគ្នារវាងក្រុមយោធានិងក្រុមប្រដាប់អាវុធចាស់និងថ្មីមួយចំនួនជំរុញឱ្យមានគ្រួសារកាន់តែច្រើនឡើងចេញពីទីក្រុងនិងភូមិជារៀងរាល់ខែដោយមានមនុស្សជាង២៨៤.០០០នាក់ខ្ចាត់ព្រាត់ពីផ្ទះសំបែងដោយអំពើហិង្សា។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងថា កិច្ចប្រជុំទាក់ទងនឹងជម្លោះការងាររបស់កម្មករនិយោជិតចំនួន៣៦៥នាក់ដែលមិនទទួលយកការបញ្ឈប់ពីការងារនោះ មិនបានផ្តល់លទ្ធផលជាដុំកំភួនទេ ហើយកម្មករនិយោជិតនៅបន្តធ្វើបាតុកម្មដដែល។
ទោះបីជាសាលារាជធានីភ្នំពេញ ព្រមានមិនឲ្យមានការប្រមូលផ្តុំ ក្រោយពីមានកិច្ចប្រជុំដោះស្រាយវិវាទកាលពីថ្ងៃអង្គារ កម្មករនិយោជិតរាប់សិបនាក់ នៅបន្តធ្វើបាតុកម្មតវ៉ាទាមទារឲ្យមានដំណោះស្រាយលើវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលមានប្រតិបត្តិការកាស៊ីណូនៅប្រទេសកម្ពុជា។
តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ បានលើកពេលសវនាការរឿងក្តីសកម្មជននយោបាយជំទាស់២រូប ដែលអាជ្ញាធរថៃបានចាប់បញ្ជូនមកកម្ពុជាវិញ កាលពីអំឡុងខែវិច្ឆិកា ក្រោមបទចោទ «រួមគំនិតក្បត់ និងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
គិតត្រឹមថ្ងៃអង្គារនេះ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្ម ខណៈភាគីតំណាងឲ្យកម្មករ ក្រុមហ៊ុន និងមន្ត្រីសាលារាជធានីភ្នំពេញ បានបន្តជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយឈានទៅរកការស្រុះស្រួលគ្នាក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយពេលមកជិតមួយឆ្នាំ។
សាលក្រមនៅក្នុងការកាត់ទោសចុងក្រោយលើមេដឹកនាំដែលគេបណ្តេញចេញពីតំណែងអ្នកស្រី Aung San Suu Kyi ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែធ្នូ។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃចន្ទរបស់មន្ត្រីច្បាប់ម្នាក់ដែលបានដឹងពីការចោទប្រកាន់ប្រឆាំងលោកស្រី។
កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១៥០០នាក់ បានបន្តកូដកម្មលើកទីបីនៅថ្ងៃចន្ទនេះ ដើម្បីទាមទារការទូទាត់សំណងចំពោះការបញ្ឈប់ពីការងារដោយគ្មានសំណងសមរម្យ និងការវិលត្រឡប់ចូលបំពេញការងារវិញ។ នេះ បើតាមការបញ្ជាក់ពីសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ព័ត៌មានផ្សេងទៀត
No media source currently available