ការមកដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីសប្តាហ៍មុនបានចេញលិខិតអញ្ជើញតំណាងឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
ប្អូនប្រុសរបស់កញ្ញា ឈឹម ស៊ីថរ ឈ្មោះ ឈឹម ប្រុស ប្រាប់ VOA ថា ការធ្វើការរបស់បងស្រីខ្លួនគឺកញ្ញា ឈឹម ស៊ីថរ គឺដើម្បីទាមទារសិទ្ធិ និងអត្ថប្រយោជន៍សម្រាប់បុគ្គលិកតែប៉ុណ្ណោះ ហើយថាការចោទប្រកាន់បងស្រីលោក គឺជារឿងដែលធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។
ក្រសួងការងារបានចេញលិខិតមួយ ដោយបញ្ជាក់ពីសំណងសម្រាប់បុគ្គលិកណាហ្គាវើលដ៍ដែលក្រុមហ៊ុនបានបញ្ឈប់ ហើយអញ្ជើញពួកគេឲ្យមកពិនិត្យផ្ទៀងផ្ទាត់ប្រាក់បំណាច់។ អតីតបុគ្គលិកមួយចំនួន អះអាងខ្លួនមិនអាចទទួលយកបានឡើយ ខណៈមេដឹកនាំសហជីពរបស់ខ្លួនកំពុងជាប់ពន្ធនាគារ។
ប្រធានាធិបតីកាហ្សាក់ស្ថាន បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍នៅថ្ងៃសុក្រនេះថា លោកបានអនុញ្ញាតឲ្យកងកម្លាំងសន្តិសុខរបស់កាហ្សាក់ស្ថាន«បាញ់សម្លាប់ដោយគ្មានការព្រមាន»ខណៈដែលលោកស្វះស្វែងបញ្ចប់ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
មេដឹកនាំសហជីព និងថ្នាក់ដឹកនាំ២នាក់ទៀតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន រង់ចំាការជំនុំជម្រះទោសចំពោះការធ្វើកូដកម្មដែលអាជ្ញាធរចោទថា ខុសច្បាប់។ អ្នកជំនាញអ.ស.ប. បានរិះគន់ការចាប់ឃុំខ្លួនអ្នកតស៊ូមតិរឿងការងារ ហើយថា នេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ។
ក្រុមអង្គការសង្គមស៊ីវិលជាង១០០ បានរួមគ្នាអំពាវនាវឲ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកចំនួន៩នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ ក្រោយការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ដើម្បីទាមទារការដោះស្រាយវិវាទការងារ។
នៅមុនការចូលរួមសវនាការនៅថ្ងៃអង្គារនេះ កញ្ញា សេង ធារីបានចាត់ទុកថា សវនាការសំណុំរឿងក្បត់ជាតិដែលចាប់ផ្តើមបន្តជាថ្មីតាំងពីចុងឆ្នាំ២០២១ នោះ ជាឆាកល្ខោននយោបាយមួយ ដែលកញ្ញាត្រូវចូលរួមសម្តែងដោយមានពាក្យពេចន៍ខ្លួនឯងដើម្បីប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះ។
តុលាការក្រុងភ្នំពេញ សម្រេចបើកការស៊ើបសួរលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន៩នាក់ ទាក់ទិន«សកម្មភាពបំផុសបំផុល»ក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបណ្តេញចេញពីការងារ ឲ្យបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។
ក្រុមសិទ្ធិមនុស្ស និងស្ថានទូតសហរដ្ឋអាមេរិក រិះគន់ការចាប់ខ្លួនមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីកញ្ញា និងថ្នាក់ដឹកនាំ សកម្មជនសហជីព ចំនួន៨នាក់ផ្សេងត្រូវតុលាការចោទពីបទញុះញង់កូដកម្ម។
ថ្នាក់ដឹកនាំ និងសកម្មជនសហជីពយ៉ាងហោចណាស់៩នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍ ដែលអូសបន្លាយពេលជិតពីរសប្តាហ៍មកហើយ។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីអំពាវនាវមួយឲ្យអ្នកតវ៉ាបញ្ឈប់ការប្រមូលផ្តុំ ដោយចោទការធ្វើកូដកម្មរបស់អតីតបុគ្គលិកណាហ្គាវើលដ៍រយៈពេល២សប្តាហ៍មកនេះ«ខុសច្បាប់» ហើយ«ប៉ះពាល់ធ្ងន់ធ្ងរ»ដល់សន្តិសុខសុវត្ថិភាពសាធារណៈ។ ការណ៍នេះនាំឲ្យមានការព្រួ
ប៉ូលិសក្រុងហុងកុងបាននិយាយថា សមាជិកពីរនាក់នៃបណ្តាញព័ត៌មានហុងកុងបានរងការចោទប្រកាន់ពីបទ«សមគំនិតក្នុងការបោះពុម្ពផ្សាយព័ត៌មានដែលបំបះបំបោរ»កាលពីថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃបន្ទាប់ពីការឆ្មក់ឆែកឆេរបណ្តាញព័ត៌មាន Stand News ដែលផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមទ
ព័ត៌មានផ្សេងទៀត
No media source currently available