ក្នុងករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះតម្លៃប្រមាណ១.៥០០លានដុល្លារអាមេរិក មន្រ្តីសិទ្ធិមនុស្សរូបនោះបានរិះគន់ថាតម្លៃដីក្នុងមួយម៉ែត្រការ៉េ៨ដុល្លារដែលផ្តល់ឲ្យប្រជាពលរដ្ឋ ទាបជាងទីផ្សារឆ្ងាយ។
សហភាពអឺរ៉ុបកំពុងស្វះស្វែងដាក់បម្រាមការនាំចូលផលិតផលនានា ដែលធ្វើឡើងដោយពលកម្មបង្ខំដែលជាកាយវិការមួយត្រូវបានគេមើលឃើញថាសំដៅទៅលើប្រទេសចិន ដែលបានធ្វើទុក្ខបុកម្នេញដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនៅក្នុងប្រទេសនេះ។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីរារាំងនិងដាក់ទណ្ឌកម្មពួកមន្ត្រីរដ្ឋទុច្ចរិតដែលបានចាប់ពង្រត់និងធ្វើទារុណកម្មទៅលើជនសង្ស័យ។
សមត្ថកិច្ចខេត្តកណ្តាលបានអះអាងថាអ្នកភូមិទាំង៩នាក់នោះ ជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កម្លាំងសមត្ថកិច្ច ដោយមានភស្តុតាងនៃការថតរូបភាពពីកន្លែងផ្ទុះហិង្សាក្នុងការតវ៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
មុនមហាសន្និបាតអ.ស.ប.លើកទី៧៦ចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ានិយាយថា អង្គការសហប្រជាជាតិមាន«កាតព្វកិច្ច»ទទួលស្គាល់អ្វីដែលប្រជាជនចង់បាន។
សកម្មជនទាំង៩នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ខែទៅ១០ខែ។
លោក Nasir Ahmad Andisha បានបញ្ជាក់ថា អន្តរជាតិចាំបាច់ពិនិត្យពិច័យការចោទប្រកាន់ទៅលើអំពើហិង្សាចាប់តាំងពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងអំណាចកាលពីថ្ងៃទី១៥ ខែសីហាមក ជាពិសេសទាក់ទងនឹងសិទ្ធិស្ត្រីនិងក្មេងស្រី។
សមត្ថកិច្ចខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋ២១នាក់ និងបន្តឃុំខ្លួន៩នាក់ ដែលពួកគេទាំងអស់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង។
អង្គការសហប្រជាជាតិបន្តវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានរួមជាមួយអង្គការជំនួយអន្តរជាតិជាច្រើនទៀត។
លោក អំ សំអាត នាយករងនៃទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាអំពើហិង្សាលើប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនេះ នឹងមិនអាចបញ្ចប់បានទេ ប្រសិនបើមិនមានការដោះស្រាយណាមួយ ប្រកបដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ទេនោះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានថ្លែងថាបុគ្គលិកស្ថានទូតបានទទួលញត្តិរបស់ក្រុមអ្នកតវ៉ាដោយបញ្ជាក់ថាក្រុមអ្នកជាប់ឃុំឃាំងដោយសារការបញ្ចេញមតិមិនគួរត្រូវចោទប្រកាន់ទោសទេ។
ជនរងគ្រោះបន្តទាមទារយុត្តិធម៌ ខណៈប៉ូលិសផ្តល់ជម្រើសនៃការសម្របសម្រួល ដោយមានការផ្តល់សំណងព្យាបាល ដោយមិនចាំបាច់ប្តឹងទៅតុលាការ។
ព័ត៌មានផ្សេងទៀត
No media source currently available