តុលាការរាជធានីភ្នំពេញ បានពន្យារពេលនៃការប្រកាសសាលក្រមរបស់ក្រុមយុវជនខ្មែរថាវរៈ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកញ្ញានេះ។ ការណ៍នេះ បានធ្វើឲ្យក្រុមគ្រួសារសកម្មជនទាំងនោះ ព្រួយបារម្ភអំពីសុខភាពសាច់ញាតិរបស់ខ្លួន។
អ្នករាយការណ៍ពិសេស អ.ស.ប. អាណត្តិថ្មីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្ត្រាចារ្យ Vitit Muntarbhorn ក្នុងរបាយការណ៍ផ្លូវការដំបូងរបស់ខ្លួន បានស្នើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការតាមរុកកួនអ្នកជំទាស់ អ្នករិះគន់ សកម្មជន និងសង្គមស៊ីវិល។
របាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីដើមខែកញ្ញានេះដោយអង្គការ Asia Centre មានមូលដ្ឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានរិះគន់ខ្លាំងៗលើច្បាប់និងបទបញ្ញត្តិមួយចំនួនរបស់កម្ពុជា ជាពិសេសគឺអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។
សកម្មជនសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់ គឺលោក ចាន់ ធឿន អាយុ៣៥ឆ្នាំ បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ក្រោយមានការប្តឹងផ្តល់ពីបុរសម្នាក់ ឈ្មោះ ប៉ាក យ៉ាងគួ ដែលជាកូនរបស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដែលត្រូវបណ្តាញសហគមន៍ព្រៃឡង់ចោទថាជា«ជនល្មើសកាប់ឈើ»។
អង្គការសហប្រជាជាតិ (អ.ស.ប) ឬUnited Nations បានស្នើរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពហុមតិ ចំពេលកម្ពុជាប្រារព្ធទិវារដ្ឋធម្មនុញ្ញលើកទី២៨របស់ខ្លួន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
ក្រុមអង្គការសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនគួរគំរាមកំហែង ឬព្រមានអ្នកវិភាគដែលបានលើកឡើងជាទស្សនៈណា ដែលរដ្ឋាភិបាលមិនពេញចិត្ត ដោយគួរតែផ្តល់សិទ្ធិដល់អ្នកវិភាគ អាចអនុវត្តការងាររបស់ពួកគេស្របតាមច្បាប់ និងអាចផ្សព្វផ្សាយនូវអ្វីដែលពួកគេបានសិក្សាស្រាវជ្រាវរកឃើញ។
អ្នកការពារសិទ្ធិកម្មករមួយចំនួន បង្ហាញក្តីព្រួយបារម្ភចំពោះការខាតបង់ប្រយោជន៍របស់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនានា នៅក្រោយវិសោធនកម្មមាត្រាខ្លះនៃច្បាប់ស្តីពីការងារ ដែលត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា អនុម័តកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល លោក ជួន សុបញ្ញា បានប្រាប់វីអូអេនៅថ្ងៃអង្គារថា អ្នកភូមិទាំង៩នាក់នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃចន្ទ តាមសំណើរបស់ជនត្រូវចោទទាំងនោះ ប៉ុន្តែពួកគេស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងរង់ចាំការជំនុំជម្រះក្តី។
ក្រោយការប្រជុំនៅថ្ងៃអង្គារនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ប្រាប់វីអូអេថា មានការផ្លាស់ប្តូរតួលេខនៃចំនួនប្រាក់ឈ្នួលអប្បបរមា ដោយខាងភាគីនិយោជកព្រមឡើងពី១៨៣ដុល្លារ មក១៨៨ដុល្លារក្នុងមួយខែ តែខាងតំណាងកម្មករទាមទារចំនួនខ្ពស់បំផុត គឺ២០៤ដុល្លារសម្រាប់ប្រាក់ឈ្នួលគោលនៅឆ្នាំ២០២២។
លោក សេង សារី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តកាលពីថ្ងៃទី១៧ ទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២១ ដែលជាបទចោទដែលគេឃើញជាទូទៅកើតឡើងចំពោះសកម្មជនបក្សប្រឆាំង។
ការគំរាមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុនទៅលើអ្នកវិភាគពីររូប គឺលោក សេង សារី និងលោក មាស នី បាននាំឲ្យមានការព្រួយបារម្ភបន្ថែមលើការបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ខណៈពួកគេជាប្រភពដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអនឡាញ The Cambodia Daily កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក សេង សារីបានថ្លែងថាអាចមាន«ការភ័ន្តច្រឡំ»ទៅលើសំណេររបស់លោក ហើយលោកបដិសេធថាលោកមិនបានគាំទ្រចលនានៃការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available