លោក នុត សាវនា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យរុស្ស៊ី កាលពីកន្លងទៅ ហើយពេទ្យជំនាញតម្រូវឲ្យវះកាត់ភ្នែកខាងស្តាំរបស់លោកដែលមានបញ្ហា ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្នែកខាងឆ្វេង។
បើតាមសេចក្តីថ្លែងការណ៍ ក្មេងប្រុសនេះត្រូវបានចាប់ខ្លួន ដោយគ្មានដីកាហើយក្រុមគ្រួសារគាត់មិនអាចជួបគាត់បានខណៈពេលដែលគាត់ត្រូវបាននគរបាលឃុំខ្លួនឬចាប់តាំងពីពេលដែលគាត់ត្រូវបានចាប់ខ្លួន។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិងអង្គការដទៃទៀតបារកម្ភខ្លាចអាជ្ញាធរអ៊ូសបេគីស្ថាននឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសអាហ្វហ្គានីស្ថានវិញដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការសងសឹកដោយមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន។
ខណៈកំពុងប្រឈមនឹងការកោះហៅរបស់តុលាការ សកម្មជនឡពាងដែលការពារតំបន់អភិរក្សបឹងពោធិ៍ក្នុងឃុំតាជេស ក្នុងខេត្តកំពង់ឆ្នាំង បានស្នើឲ្យតុលាការ និងសមត្ថកិច្ចចុះមកសិក្សាករណីនេះ ដោយពួកគេអះអាងថាអយុត្តិធម៌។
អង្គការសហប្រជាជាតិបានជួយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចាប់តាំងពីទសវត្សរ៍ ១៩៦០ មក។
របាយការណ៍បញ្ជាក់ថា៖ «ការប្រើប្រាស់អ៊ីនធឺណិតនិងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលជាលម្ហសេរីភាពពលរដ្ឋបានគំរាមកំហែងការដឹកនាំបែបផ្តាច់ការរបស់គណបក្សប្រជាជនកម្ពុជា និងបង្កឲ្យមានផលវិបាក[ដល់ការកាន់អំណាចរបស់បក្សនេះ]»។
ភាគច្រើននៃជនជាប់ចោទទាំងអស់ចំនួន១០នាក់ដែលមានវត្តមានក្នុងតុលាការបានប្រកែកមិនទទួលយកការចោទប្រកាន់រៀងៗខ្លួននិងមួយចំនួនទៀតស្នើឲ្យតុលាការកាត់ក្តីដោយឯករាជ្យនិងទៅតាមនីតិវិធីត្រឹមត្រូវមួយ។
លោក Le Quoc Hung អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាមនិយាយថា ពួកអ្នកទោសដែលជាប់ពន្ធនាគារពីបទពុករលួយ ថ្នាំញៀន និងទោសព្រហ្មទណ្ឌផ្សេងៗទៀតនោះ ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានដោះលែងមុនដំបូងគេ ហើយបញ្ជីឈ្មោះអ្នកដោះលែងនោះ រួមមានជនបរទេសចំនួន ២១នាក់ផងដែរ។
អង្គការលីកាដូបានឲ្យដឹងថាអ្នកភូមិជាច្រើននាក់នៅសហគមន៍ចេកមាស បានស្នើឲ្យអាជ្ញាធរខេត្តបញ្ឈប់«ការបំភិតបំភ័យ» និង«ដាក់សម្ពាធ»ដល់ប្រជាពលរដ្ឋឲ្យទទួលយកសំណងដែលមិនសមរម្យជាថ្នូរនឹងដីស្រែចំនួន១០០ហិកតាដែលអាជ្ញាធរគ្រោងនឹងយកទៅអភិវឌ្ឍ។
យុវជនខ្មែរថាវរៈដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីពួកគេបានចេញមុខតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសជីពកម្ពុជាដែលបានកើតឡើងកាលពីខែកក្កដា ឆ្នាំមុន។
ពលរដ្ឋម្នាក់រស់នៅក្នុងខេត្តបាត់ដំបង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ខែ ក្រោយរិះគន់យុទ្ធនាការទិញផ្លែមៀន ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលការកាត់ទោសនេះត្រូវបានរិះគន់ថា អាជ្ញាធរកម្ពុជាបន្តរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋកាន់តែខ្លាំងថែមទៀត។
តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានផ្តើមជំនុំជម្រះក្តីដោយកំបាំងមុខ ក្នុងសំណុំរឿងចោទប្រកាន់ញុះញង់ ប្រឆាំងនឹងជនជាប់ចោទ៧នាក់ ដែលជាសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកកាលពេលពីកន្លងទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available