លោក អំ សំអាត នាយករងនៃទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាអំពើហិង្សាលើប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនេះ នឹងមិនអាចបញ្ចប់បានទេ ប្រសិនបើមិនមានការដោះស្រាយណាមួយ ប្រកបដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌ទេនោះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានថ្លែងថាបុគ្គលិកស្ថានទូតបានទទួលញត្តិរបស់ក្រុមអ្នកតវ៉ាដោយបញ្ជាក់ថាក្រុមអ្នកជាប់ឃុំឃាំងដោយសារការបញ្ចេញមតិមិនគួរត្រូវចោទប្រកាន់ទោសទេ។
ជនរងគ្រោះបន្តទាមទារយុត្តិធម៌ ខណៈប៉ូលិសផ្តល់ជម្រើសនៃការសម្របសម្រួល ដោយមានការផ្តល់សំណងព្យាបាល ដោយមិនចាំបាច់ប្តឹងទៅតុលាការ។
ទីភ្នាក់ងារស្ត្រីអង្គការសហប្រជាជាតិ បានសម្តែងការខកចិត្តយ៉ាងខ្លាំងនៅថ្ងៃពុធចំពោះអវត្តមានស្ត្រីនៅក្នុងរដ្ឋាភិបាលអន្តរកាលថ្មីរបស់តាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃពុធថាមុនពេលអតីតព្រះសង្ឃ ប៉ាង សុដា ត្រូវបានឃាត់ខ្លួន រួចបង្ហាញមុខថាសឹកនោះគឺមានការចោទប្រកាន់លើអតីតព្រះចៅអធិការអង្គនេះថាបានល្មើសវិធានការបង្ការការឆ្លងជំងឺកូវីដ១៩ និងល្មើសធម្មវិន័យ។
សមាជិក៤នាក់នៃក្រុម ដែលរៀបចំពិធីរំឭកខួបប្រចាំឆ្នាំនៃការបង្ក្រាបនៅទីលាន Tiananmen ឆ្នាំ១៩៨៩ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបដិសេធមិនសហការក្នុងការស៊ើបអង្កេតរបស់ប៉ូលិសចំពោះសកម្មភាពរបស់ក្រុមខ្លួន។
លោក នុត សាវនា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យរុស្ស៊ី កាលពីកន្លងទៅ ហើយពេទ្យជំនាញតម្រូវឲ្យវះកាត់ភ្នែកខាងស្តាំរបស់លោកដែលមានបញ្ហា ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្នែកខាងឆ្វេង។
បើតាមសេចក្តីថ្លែងការណ៍ ក្មេងប្រុសនេះត្រូវបានចាប់ខ្លួន ដោយគ្មានដីកាហើយក្រុមគ្រួសារគាត់មិនអាចជួបគាត់បានខណៈពេលដែលគាត់ត្រូវបាននគរបាលឃុំខ្លួនឬចាប់តាំងពីពេលដែលគាត់ត្រូវបានចាប់ខ្លួន។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិងអង្គការដទៃទៀតបារកម្ភខ្លាចអាជ្ញាធរអ៊ូសបេគីស្ថាននឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសអាហ្វហ្គានីស្ថានវិញដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការសងសឹកដោយមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន។
ខណៈកំពុងប្រឈមនឹងការកោះហៅរបស់តុលាការ សកម្មជនឡពាងដែលការពារតំបន់អភិរក្សបឹងពោធិ៍ក្នុងឃុំតាជេស ក្នុងខេត្តកំពង់ឆ្នាំង បានស្នើឲ្យតុលាការ និងសមត្ថកិច្ចចុះមកសិក្សាករណីនេះ ដោយពួកគេអះអាងថាអយុត្តិធម៌។
អង្គការសហប្រជាជាតិបានជួយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចាប់តាំងពីទសវត្សរ៍ ១៩៦០ មក។
របាយការណ៍បញ្ជាក់ថា៖ «ការប្រើប្រាស់អ៊ីនធឺណិតនិងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលជាលម្ហសេរីភាពពលរដ្ឋបានគំរាមកំហែងការដឹកនាំបែបផ្តាច់ការរបស់គណបក្សប្រជាជនកម្ពុជា និងបង្កឲ្យមានផលវិបាក[ដល់ការកាន់អំណាចរបស់បក្សនេះ]»។
ព័ត៌មានផ្សេងទៀត
No media source currently available