ជនជាតិអាមេរិកាំងភាគច្រើននៅទូទាំងក្រុមជាតិសាសន៍មានជំនឿថាការរើសអើងមានភាពអាក្រក់ឡើងកាលពីឆ្នាំទៅមិញប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីដែលបានក្លាយជាទីដៅនៃការវាយប្រហារក្រោយពីត្រូវបានបន្ទោសដោយអយុត្តិធ៌មដោយសារមានការរាតត្បាតនៃវីរុសកូរ៉ូណា។
សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការរាជធានីភ្នំពេញ ក្រោយបងស្រីសកម្មជនថៃរូបនេះបានចូលខ្លួនមកតុលាការកម្ពុជា កាលពីចុងឆ្នាំ២០២០។ មេធាវីលើកឡើងថាតុលាការមិនទាន់បញ្ចប់ការស៊ើបអង្កេតករណីនេះនៅឡើយទេ ដែលពួកគេជំរុញឲ្យពន្លឿនបន្ថែម។
ក្រុមថ្នាក់ដឹកនាំនិងសមាជិកសហជីពនៅកាស៊ីណូNagaWorld គ្រោងប្តឹងទៅក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្អាក់ដំណើរការនៃការកាត់បុគ្គលិកកាស៊ីណូនេះ ជាង១៣០០នាក់ដែលភាគច្រើនជាថ្នាក់ដឹកនាំ សកម្មជននិងសមាជិករបស់សហជីព។
ប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅទីក្រុង Tulsa រដ្ឋ Oklahoma ដើម្បីរំឭកខួបមួយសតវត្សរ៍នៃការសម្លាប់រង្គាលពលរដ្ឋស្បែកខ្មៅនៅក្រុងTulsaដោយក្រុមជនជាតិស្បែកសដ៏គួរឱ្យខ្លាចក្នុងឆ្នាំ១៩២១។
គ្រូបង្រៀនរូបនោះថានឹងប្តឹងជំទាស់សាលក្រមតុលាការខេត្តប៉ៃលិនដែលលោកចាត់ទុកថា មានភាពអយុត្តិធម៌ចំពោះអ្វីដែលលោកយល់ថា ជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
អង្គការសហប្រជាជាតិក៏បានស្នើឱ្យរដ្ឋាភិបាលចាត់ទុកការឃុំខ្លួនរង់ចាំសវនាការជាជម្រើសចុងក្រោយដើម្បីបន្ធូរបន្ថយបន្ទុកពន្ធនាគារនៅពេលជំងឺបានបានរាតត្បាតចូលក្នុងពន្ធនាគារកាន់តែច្រើន។
ប្រទេសណាមីប៊ីនៅថ្ងៃសុក្រនេះដែរ បានស្វាគមន៍ការទទួលស្គាល់របស់អាល្លឺម៉ង់ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនៅភាគនិរតីនៃទ្វីបអាហ្វ្រិកមួយនេះ ក្នុងអំឡុងសតវត្សរ៍ទី២០ នៅពេលដែលប្រទេសណាមីប៊ីស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។
របាយការណ៍ថ្មីមួយអំពីឧស្សាហកម្មថាមពលព្រះអាទិត្យរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ បានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងរោងចក្រដែលនាំចេញបន្ទះថាមពលព្រះអាទិត្យទៅកាន់ពិភពលោក។
នៅក្នុងតំបន់ Gaza នេះ មានសេចក្តីរាយការណ៍ថាមនុស្សប្រមាណ២០០នាក់ត្រូវបានសម្លាប់ ហើយជាង៦.០០០នាក់ទៀតបានត្រូវរបួស មកទល់នឹងថ្ងៃអង្គារសប្តាហ៍នេះ។
ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមជាតិសាសន៍អាស៊ី នៅក្នុងទីក្រុងធំៗនិងសង្កាត់ធំៗ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើង ១៥០% បើធៀបនឹងឆ្នាំមុន និងកើនឡើង ១៩៤% ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២១ បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ២០២០។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងនូវមន្ទិលថា ហេតុអ្វីបានជាតុលាការយល់យោគឲ្យជនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានចេញពីពន្ធនាគារលឿន មុនកាលកំណត់នៃការអនុវត្តទោស ខណៈសកម្មជននិងមេដឹកនាំសហជីពមួយចំនួនត្រូវបានតុលាការបន្តឃុំខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានបញ្ជាក់ថា មន្ត្រីរបស់ខ្លួននៅកំពង់ផែក្រុង Kansas City ភាគកណ្តាលសហរដ្ឋអាមេរិក បានរឹបអូសយកស្រោមដៃចំនួន ៤,៦៨ លាន ដែលផលិតដោយក្រុមហ៊ុន Top Glove។
ព័ត៌មានផ្សេងទៀត
No media source currently available