លោក Tong Ying-kit ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់បើកម៉ូតូចូលទៅក្នុងហ្វូងប៉ូលិសកាលពីថ្ងៃទី១ខែកក្កដាឆ្នាំមុនមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ច្បាប់ដ៏តឹងរ៉ឹងនេះលើទីក្រុងពាក់កណ្តាលស្វយ័តនេះ។
ប្រមុខមន្ទីរបញ្ចកោនអាមេរិករូបនេះនៅថ្ងៃពុធគ្រោងនឹងផ្តល់សក្ខីកម្មនៅគណៈកម្មាធិការកិច្ចការការពារជាតិនៃរដ្ឋសភាអាមេរិកស្តីពីថវិការបស់ក្រសួងការពារជាតិអាមេរិក។
ស្ថានទូតអាមេរិក ស៊ុយអែត និងអូស្ត្រាលី សុទ្ធតែបានសម្តែងការបារម្ភចំពោះការចាប់ខ្លួនសកម្មជនបរិស្ថាន លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និងលោក សិដ្ឋ ឈីវលីម៉េង។
លោក សាន់ ម៉ាឡា មន្រ្តីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា(Cambodian Youth Network) ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាមានតែក្រុមយុវជនបរិស្ថានតែប៉ុណ្ណោះ ដែលហ៊ានរិះគន់ឥតសំចៃមាត់ទៅលើរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងការអភិរក្សធនធានធម្មជាតិ។
រដ្ឋបាលលោក Biden បានបង្កើនការទទួលជនភៀសខ្លួនចំនួនដល់៦២.៥០០នាក់នៅឆ្នាំនេះដោយមានផែនការជំរុញឱ្យបានដល់១២៥.០០០នាក់។
តាំងពីដើមឆ្នាំ២០២០មកមានអតីតសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៤៨នាក់កំពុងជាប់ពន្ធនាគារគឺទាំងអ្នកត្រូវបានតុលាការកាត់ទោសហើយនិងអ្នកនៅរង់ចាំការកាត់ទោស។ នេះបើតាមតួលេខរបស់គណបក្សត្រឹមខែមិថុនានេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាមន្ត្រីរបបយោធានេះបានបដិសេធមិនឲ្យមន្ត្រីកុងស៊ុលចូលជួបលោក Fenster ទេ។
អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងនៅថ្ងៃព្រហស្បតិ៍នេះថាយុវជន៣នាក់ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់«រួមគំនិតក្បត់» ដែលជាបទចោទមួយគេដឹងថាកន្លងទៅពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ។
អ្នកទោសនយោបាយយ៉ាងហោចណាស់ ៤០០ នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាពន្ធនាគារអាក្រក់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារនេះនិយាយថា ការធ្វើទារុណកម្ម និងការសួរចម្លើយត្រូវបានធ្វើឡើងនៅកន្លែងផ្សេង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងថាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារទូទាំងប្រទេស មានប្រមាណ២០%នៃអ្នកជាប់ឃុំទាំងអស់ប្រមាណ៤ម៉ឺននាក់ ប៉ុន្តែថាវាស្ថិតក្នុងភាពអាចគ្រប់គ្រងបាននៅឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available