តាំងពីដើមឆ្នាំ២០២០មកមានអតីតសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៤៨នាក់កំពុងជាប់ពន្ធនាគារគឺទាំងអ្នកត្រូវបានតុលាការកាត់ទោសហើយនិងអ្នកនៅរង់ចាំការកាត់ទោស។ នេះបើតាមតួលេខរបស់គណបក្សត្រឹមខែមិថុនានេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាមន្ត្រីរបបយោធានេះបានបដិសេធមិនឲ្យមន្ត្រីកុងស៊ុលចូលជួបលោក Fenster ទេ។
អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងនៅថ្ងៃព្រហស្បតិ៍នេះថាយុវជន៣នាក់ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់«រួមគំនិតក្បត់» ដែលជាបទចោទមួយគេដឹងថាកន្លងទៅពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ។
អ្នកទោសនយោបាយយ៉ាងហោចណាស់ ៤០០ នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាពន្ធនាគារអាក្រក់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារនេះនិយាយថា ការធ្វើទារុណកម្ម និងការសួរចម្លើយត្រូវបានធ្វើឡើងនៅកន្លែងផ្សេង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងថាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារទូទាំងប្រទេស មានប្រមាណ២០%នៃអ្នកជាប់ឃុំទាំងអស់ប្រមាណ៤ម៉ឺននាក់ ប៉ុន្តែថាវាស្ថិតក្នុងភាពអាចគ្រប់គ្រងបាននៅឡើយ។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងាររបស់អង្គការសង់ត្រាល់ និយាយថា ក្រសួងការងារគួរចាប់ផ្តើមធ្វើអធិការកិច្ចស្វែងយល់ពីទំនាស់ ដែលផ្តើមចេញពីផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ដើម្បីបញ្ចៀសការរុញសំណុំរឿងនេះទៅដល់អង្គការពលកម្មអន្តរជាតិ។
ក្រោយការប្រកាសរបស់សាលារាជធានីភ្នំពេញ អ្នកដែលរស់នៅតាមទន្លេដែលភាគច្រើនជាខ្មែរឥស្លាម និងជនអន្តោរប្រវេសន៍វៀតណាមត្អូញត្អែរថា ពួកគេមិនមានលទ្ធភាពដើម្បីរើឡើងគោកនោះទេ។
បើតាមពាក្យបណ្តឹង សមាជិកសហជីពទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់នូវគម្រោងកាត់បន្ថយបុគ្គលិកនិងសំណើផ្សេងៗទៀតដែលសុំឲ្យក្រុមហ៊ុនដោះស្រាយឲ្យបានសមស្របនូវសំណងសម្រាប់ការបញ្ចប់កិច្ចសន្យាការងារ។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានបង្ហាញនូវ«កង្វល់ជាខ្លាំង»អំពីការកាត់ទោសសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ។
លោក មុំ ចាន់ថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង បានប្រាប់ VOA នៅថ្ងៃច័ន្ទ ថាលោកសុំឲ្យអាជ្ញាធរជួយដោះស្រាយធ្វើយ៉ាងណាឲ្យលោកបានជាសះស្បើយខណៈលោកកំពុងបារម្ភអំពីជីវភាពគ្រួសារ។
លោក សំ សុគង់ មេធាវីការពារក្តីមួយរូបឲ្យលោក រ៉ុង ឈុន និងកញ្ញា ស កណិការ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថាការអំពាវនាវរបស់អ្នកស្រី Wendy Sherman អាចជាដើមទុនមួយសម្រាប់ការទាមទារសេរីភាពឲ្យកូនក្តីរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available