ក្រុមថ្នាក់ដឹកនាំនិងសមាជិកសហជីពនៅកាស៊ីណូNagaWorld គ្រោងប្តឹងទៅក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្អាក់ដំណើរការនៃការកាត់បុគ្គលិកកាស៊ីណូនេះ ជាង១៣០០នាក់ដែលភាគច្រើនជាថ្នាក់ដឹកនាំ សកម្មជននិងសមាជិករបស់សហជីព។
ប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅទីក្រុង Tulsa រដ្ឋ Oklahoma ដើម្បីរំឭកខួបមួយសតវត្សរ៍នៃការសម្លាប់រង្គាលពលរដ្ឋស្បែកខ្មៅនៅក្រុងTulsaដោយក្រុមជនជាតិស្បែកសដ៏គួរឱ្យខ្លាចក្នុងឆ្នាំ១៩២១។
គ្រូបង្រៀនរូបនោះថានឹងប្តឹងជំទាស់សាលក្រមតុលាការខេត្តប៉ៃលិនដែលលោកចាត់ទុកថា មានភាពអយុត្តិធម៌ចំពោះអ្វីដែលលោកយល់ថា ជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
អង្គការសហប្រជាជាតិក៏បានស្នើឱ្យរដ្ឋាភិបាលចាត់ទុកការឃុំខ្លួនរង់ចាំសវនាការជាជម្រើសចុងក្រោយដើម្បីបន្ធូរបន្ថយបន្ទុកពន្ធនាគារនៅពេលជំងឺបានបានរាតត្បាតចូលក្នុងពន្ធនាគារកាន់តែច្រើន។
ប្រទេសណាមីប៊ីនៅថ្ងៃសុក្រនេះដែរ បានស្វាគមន៍ការទទួលស្គាល់របស់អាល្លឺម៉ង់ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនៅភាគនិរតីនៃទ្វីបអាហ្វ្រិកមួយនេះ ក្នុងអំឡុងសតវត្សរ៍ទី២០ នៅពេលដែលប្រទេសណាមីប៊ីស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។
របាយការណ៍ថ្មីមួយអំពីឧស្សាហកម្មថាមពលព្រះអាទិត្យរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ បានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងរោងចក្រដែលនាំចេញបន្ទះថាមពលព្រះអាទិត្យទៅកាន់ពិភពលោក។
នៅក្នុងតំបន់ Gaza នេះ មានសេចក្តីរាយការណ៍ថាមនុស្សប្រមាណ២០០នាក់ត្រូវបានសម្លាប់ ហើយជាង៦.០០០នាក់ទៀតបានត្រូវរបួស មកទល់នឹងថ្ងៃអង្គារសប្តាហ៍នេះ។
ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមជាតិសាសន៍អាស៊ី នៅក្នុងទីក្រុងធំៗនិងសង្កាត់ធំៗ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើង ១៥០% បើធៀបនឹងឆ្នាំមុន និងកើនឡើង ១៩៤% ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២១ បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ២០២០។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងនូវមន្ទិលថា ហេតុអ្វីបានជាតុលាការយល់យោគឲ្យជនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានចេញពីពន្ធនាគារលឿន មុនកាលកំណត់នៃការអនុវត្តទោស ខណៈសកម្មជននិងមេដឹកនាំសហជីពមួយចំនួនត្រូវបានតុលាការបន្តឃុំខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានបញ្ជាក់ថា មន្ត្រីរបស់ខ្លួននៅកំពង់ផែក្រុង Kansas City ភាគកណ្តាលសហរដ្ឋអាមេរិក បានរឹបអូសយកស្រោមដៃចំនួន ៤,៦៨ លាន ដែលផលិតដោយក្រុមហ៊ុន Top Glove។
កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MyTV ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមហេតុផលដែលមេធាវីអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់។ ពិធីការិនីរូបនេះ ត្រូវបានចាប់ឃុំខ្លួនតាមបណ្តឹងរបស់ឧកញ៉ាម្នាក់ ឈ្មោះ ហេង សៀ ដែលចោទនាងថា បានលួចយកទូរស័ព្ទនិងចាក់លោកឲ្យមានរបួស។
កាលពីថ្ងៃពុធ ប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្ស បាននាំគ្នាអំពាវនាវឲ្យប្រទេសចិន អនុញ្ញាតឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.ប. ចូលក្នុងតំបន់ស៊ីនជាំង ដោយគ្មានការរំខាន ដើម្បីស៊ើបអង្កេតអំពីស្ថានភាពរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ និងជនជាតិភាគតិចតួកគីកាន់សាសនាឥស្លាម។
ព័ត៌មានផ្សេងទៀត
No media source currently available