ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​អាមេរិក​ថ្មី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​​ផ្ដល់​នូវ​មធ្យោបាយ​​អនុវត្ត​ច្បាប់​ថ្មី ប៉ុន្តែ​តើ​វា​នឹង​​ដំណើរការ​​ដែរ​ឬទេ?


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ញញឹមក្រោយពេលចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម ឲ្យក្លាយទៅជាច្បាប់ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ញញឹមក្រោយពេលចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម ឲ្យក្លាយទៅជាច្បាប់ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​ផ្ដល់​ឲ្យ​មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​នូវ​មធ្យោបាយ​និង​ធនធាន​ថ្មីៗ ដើម្បី​ប្រឆំាង​នឹង​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម ​ស្របពេល​ដែល​មានការ​យក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ឡើង​លើ​ការ​រើសអើង​ប្រឆំាង​ជាតិសាសន៍​អាស៊ី ក្នុង​អំឡុង​ពេល​រាតត្បាត​នៃជំងឺ​កូវីដ១៩។

សម្ទុះ​ចំពោះ​ច្បាប់​ថ្មី​ដែល​មាន​ឈ្មោះ​ថា ​ច្បាប់​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​កូវីដ១៩ ជា​ការកើនឡើង​យ៉ាងខ្លាំង​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ចាប់​តំាង​ពី​ការ​ចាប់​ផ្ដើម​នៃ​ការរាត ត្បាត​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ​កាលពីជាង​មួយឆ្នាំមុន។

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អំពី​ការ​ស្អប់ខ្ពើម​និង​ភាពជ្រុលនិយមនៃសាកលវិទ្យាល័យ California State University San Bernardino បាន​ឲ្យ​ដឹង​ថា ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់​ខ្ពើម​ជាតិសាសន៍​អាស៊ី នៅ​ក្នុង​ទីក្រុង​ធំៗ​និង​សង្កាត់​ធំៗ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​កើនឡើង ១៥០% បើធៀប​នឹង​ឆ្នាំ​មុន ​និង​កើន​ឡើង ១៩៤% ​ក្នុង​អំឡុង​ត្រីមាស​ទី​ ១ ​ឆ្នាំ ២០២១ បើ​ប្រៀប​ធៀប​នឹង​ត្រីមាស​ទី ១ ឆ្នាំ​២០២០។

ស្រប​ពេល​ដែលមានការយកចិត្តទុកដាក់លើ​អំពើ​ហិង្សា​ទៅលើ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​ ច្បាប់​នេះ​មាន​គោល​បំណង​កាន់តែ​ធំឡើង​ ដើម្បី​ឆ្លើយតប​នឹង​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ទាំងអស់ ​ដោយ​អំពាវនាវ​ឲ្យ​មានការ​តែង​តាំង​មន្រ្តីថ្មី​នៅ​ក្រសួង​យុត្តិធម៌​ ដើម្បី​ពន្លឿន​ការ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ករណី​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម ​និង​ផ្តល់​ធនធាន​ដល់​ការិយាល័យ​ប៉ូលិស​ក្នុង​មូលដ្ឋាន ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិធីសាស្ត្រ​ដើម្បី​កំណត់​អត្តសញ្ញាណ​ និង​ការរាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម៕

XS
SM
MD
LG