នៅពេលសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរូមតូច ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩នោះ អង្គការសិទ្ធិមនុស្ស និងអង្គការការពារសេរីភាពសារព័ត៌មានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ប្រើ«លេស»កូវីដបង្ក្រាបក្រុមប្រឆាំងនិងសិទ្ធិបញ្ចេញមតិ។
សាក្សីដែលនៅក្បែរខុនដូដែលពួកគេថា ជនជាតិថៃលោក Wanchalearm អាយុ៣៧ឆ្នាំ ស្នាក់នៅនោះ បានប្រាប់ VOA ថា ពួកគេឃើញសកម្មជនថៃរូបនេះ ត្រូវបានបុរស៣នាក់ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅមុខខុនដូមួយ ដែលសកម្មជនរូបនោះ ស្នាក់នៅច្រើនឆ្នាំមកហើយ។
លោក Scott Morrison នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលីកំពុងជំរុញឱ្យចិនធ្វើការសន្ទនាអំពីបញ្ហាបុរសជនជាតិអូស្រ្តាលីម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសចិនចំពោះការជួយដូរថ្នាំញៀន។
នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងចោទប្រកាន់ថា ស.រ.អា.លាក់ពុតចំពោះបញ្ហានៅក្រុងហុងកុង ពួកអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិនបានផ្សព្វផ្សាយរូបថតដែលបង្ហាញអំពើឃោរឃៅរបស់ពួកប៉ូលិសចិន។
ក្រុមអ្នកតវ៉ាគ្រោងប្រមូលផ្ដុំគ្នានៅថ្ងៃចន្ទនេះនៅអាគារសភារបស់រដ្ឋ Georgia ដើម្បីទាមទារឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងវិធានការដោះស្រាយបញ្ហាបោះឆ្នោត។
ប៉ូលិសក្រុងហុងកុងកាលពីថ្ងៃសុក្រម្សិលមិញ បានប្រាប់ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថា ពួកគេ នឹងប្រឈមការចោទប្រកាន់ «ចំពោះការញុះញង់» ពលរដ្ឋឲ្យចូលរួមការប្រជុំនយោបាយកាលពីសប្តាហ៍មុនដើម្បីរំឭកការបង្ក្រាបនៅទីលាន Tiananmen កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលបស្ចិមប្រទេស ដោយសារការបង្ក្រាបទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ក្រោយការចុះស៊ើបអង្កេត ប៉ូលិសកម្ពុជាថាសកម្មជនថៃបាត់ខ្លួននោះ មិនមែនជាអ្នកស្នាក់នៅខុនដូ ដូចការចុះផ្សាយព័ត៌មាននោះទេ។ ប៉ុន្តែសាក្សីបានអះអាងជនជាតិថៃរូបនោះពិតជាបានស្នាក់នៅខុនដូនោះជាច្រើនឆ្នាំហើយ។
នៅពេលដែលសំណុំរឿងរបស់ខ្លួននៅតុលាការមិនទាន់បញ្ចប់ សកម្មជនក្នុងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងផលវិបាកពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ។ ពួកគាត់រំពឹងថាយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ចាត់ការសំណុំរឿងកកស្ទះអាចនឹងដោះស្រាយសំណុំរឿងរបស់ពួកគាត់បាន។
អ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា កូរ៉េខាងជើងនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង ដោយសារតែរដ្ឋាភិបាលក្រុងសេអ៊ូលបរាជ័យនៅក្នុងការបញ្ឈប់រឿងនេះ។
កន្លងមក ប្រទេសជប៉ុនបានចេញសេចក្ដីថ្លែងការណ៍មួយដោយខ្លួនឯងរួចមកហើយ ដោយបង្ហាញអំពីការព្រួយបារម្ភខ្លាំងក្លាអំពីវិធានការរបស់រដ្ឋាភិបាលចិនកាលពីថ្ងៃទី ២៨ ខែឧសភា ដែលជាថ្ងៃដែលចិនអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង។
បងប្អូនទាំង៣នាក់ គឺលោក ប៊ុន ឆាន អ្នកស្រី ប៊ុន ឡា និងអ្នកស្រី ប៊ុន ហៀង ត្រូវបានចោទប្រកាន់ពីបទកាប់រុករានដីព្រៃ និងសាងសង់ផ្ទះថ្មីខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីចាប់យកធ្វើជាកម្មសិទ្ធិ។
ព័ត៌មានផ្សេងទៀត
No media source currently available