ក្រោយពីរដ្ឋាភិបាលថៃ និងកម្ពុជាបង្អែរបង្អង់ការតាមរកលោក Wanchalerm Satsaksit ដែលត្រូវបានចាប់ពង្រត់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលទាំងពីរនេះស្វែងរកសកម្មជនរូបនេះ។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើនឹងមានការស៊ើបអង្កេតស្វែងរកសកម្មជនថៃរូបនោះ ឬយ៉ាងណាទេ។
ពួកមន្ត្រីខាងការពង្រឹងច្បាប់មានជំនឿថា មានពួកអ្នកបង្កហិង្សានៅក្នុងចំណោមក្រុមបាតុករអហិង្សា ក៏ប៉ុន្តែពួកគេដឹងមិនប្រាកដថាតើពួកជនទាំងនេះមានឥទ្ធិពលច្រើនបែបណាទេ។
នៅខួបទី ៣១ នៃការបង្ក្រាបដ៏ប្រល័យរបស់អាជ្ញាធរចិនកាលពីឆ្នាំ ១៩៨៩ លើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen សហរដ្ឋអាមេរិកបានអំពាវនាវជាថ្មីទៀតឱ្យប្រទេសចិនមាន «ការទទួលខុសត្រូវពេញលេញជាសាធារណៈចំពោះអ្នកដែលត្រូវបានសម្លាប់ ឬក៏បាត់ខ្លួន»។
កាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា សកម្មជនជាតិថៃ វ័យក្មេងម្នាក់ត្រូវបានមនុស្សមួយក្រុមចាប់ដាក់ក្នុងរថយន្តនៅទីក្រុងភ្នំពេញ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ(HRW)បានជំរុញឲ្យកម្ពុជាស៊ើបអង្កេតករណីនេះ ថាតើសកម្មជនដែលស្នាក់នៅកម្ពុជានេះកំពុងនៅទីណា។
ក្នុងការរំឭកខួបទី៧១ នៃការប្រគល់ដែនដីកម្ពុជាក្រោមទៅក្រោមការគ្រប់គ្រងរបស់វៀតណាមដោយអាណានិគមបារាំង លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ស្នើឲ្យមានសាមគ្គីគ្នាក្នុងចំណោមពលរដ្ឋខ្មែរក្រោម និងពលរដ្ឋកម្ពុជា ដើម្បីពង្រឹងព្រលឹងជាតិឡើងវិញ។
ខួបនៃការបង្ក្រាបនៅទីលាន Tiananmen នេះ កើតឡើងចំថ្ងៃនៃភាពតានតឹងនយោបាយមួយទៀតនៅក្នុងទីក្រុងហុងកុង ដោយសារតែសមាជិករដ្ឋសភានៃទីក្រុងនេះបានអនុម័តលើសំណើច្បាប់មួយដែលចាត់ទុកការមិនគោរពភ្លេងជាតិចិនជាបទឧក្រិដ្ឋ។
លោក Johnson បានធ្វើការប៉ាន់ស្មានថា ពេលនេះមានពលរដ្ឋហុងកុងរហូតដល់ជាង៣៥០.០០០នាក់ហើយដែនកាន់លិខិតឆ្លងដែនអង់គ្លេស ហើយអាចមានពលរដ្ឋ២,៥លាននាក់ទៀតអាចដាក់ពាក្យសុំបាន។
ឧត្តមស្នងការអ.ស.ប.ផ្នែកសិទ្ធិមនុស្សភ្ញាក់ផ្អើលនឹងការបង្ក្រាបលើសិទ្ធិបញ្ចេញមតិក្នុងប្រទេសចំនួន១២រួមទាំងកម្ពុជា ដោយសារអ្វីដែលអាជ្ញាធរហៅថា «ព័ត៌មានក្លែងក្លាយ» ឬ«ព័ត៌មានមិនពិត»និង«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ហើយនឹង«រៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល»ជាដើម។
យុទ្ធនាការជិះកង់ពីខេត្តកោះកុងមកភ្នំពេញរបស់ក្រុមយុវជនមាតាធម្មជាតិមិនបានសម្រេចនោះទេ ដោយសារកម្លាំងសមត្ថកិច្ចឃាត់ចាប់យកកង់របស់ពួកគេនៅព្រឹកថ្ងៃពុធនេះ ហើយចង់ឲ្យពួកគេសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។
ព័ត៌មានផ្សេងទៀត
No media source currently available