ក្រោយការចុះស៊ើបអង្កេត ប៉ូលិសកម្ពុជាថាសកម្មជនថៃបាត់ខ្លួននោះ មិនមែនជាអ្នកស្នាក់នៅខុនដូ ដូចការចុះផ្សាយព័ត៌មាននោះទេ។ ប៉ុន្តែសាក្សីបានអះអាងជនជាតិថៃរូបនោះពិតជាបានស្នាក់នៅខុនដូនោះជាច្រើនឆ្នាំហើយ។
នៅពេលដែលសំណុំរឿងរបស់ខ្លួននៅតុលាការមិនទាន់បញ្ចប់ សកម្មជនក្នុងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងផលវិបាកពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ។ ពួកគាត់រំពឹងថាយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ចាត់ការសំណុំរឿងកកស្ទះអាចនឹងដោះស្រាយសំណុំរឿងរបស់ពួកគាត់បាន។
អ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា កូរ៉េខាងជើងនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង ដោយសារតែរដ្ឋាភិបាលក្រុងសេអ៊ូលបរាជ័យនៅក្នុងការបញ្ឈប់រឿងនេះ។
កន្លងមក ប្រទេសជប៉ុនបានចេញសេចក្ដីថ្លែងការណ៍មួយដោយខ្លួនឯងរួចមកហើយ ដោយបង្ហាញអំពីការព្រួយបារម្ភខ្លាំងក្លាអំពីវិធានការរបស់រដ្ឋាភិបាលចិនកាលពីថ្ងៃទី ២៨ ខែឧសភា ដែលជាថ្ងៃដែលចិនអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង។
បងប្អូនទាំង៣នាក់ គឺលោក ប៊ុន ឆាន អ្នកស្រី ប៊ុន ឡា និងអ្នកស្រី ប៊ុន ហៀង ត្រូវបានចោទប្រកាន់ពីបទកាប់រុករានដីព្រៃ និងសាងសង់ផ្ទះថ្មីខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីចាប់យកធ្វើជាកម្មសិទ្ធិ។
ការប្រមូលផ្តុំកាលពីយប់ថ្ងៃអង្គារបានធ្វើឡើងនៅឧទ្យានកណ្តាលសង្កាត់ពាណិជ្ជកម្មរបស់ហុងកុង ដោយមានបាតុករខ្លះកាន់ផ្លាកសញ្ញានិងទាមទារ«ឯករាជ្យភាពហុងកុង» និង«រំដោះហុងកុង»។
ក្រោយពីរដ្ឋាភិបាលថៃ និងកម្ពុជាបង្អែរបង្អង់ការតាមរកលោក Wanchalerm Satsaksit ដែលត្រូវបានចាប់ពង្រត់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលទាំងពីរនេះស្វែងរកសកម្មជនរូបនេះ។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើនឹងមានការស៊ើបអង្កេតស្វែងរកសកម្មជនថៃរូបនោះ ឬយ៉ាងណាទេ។
ពួកមន្ត្រីខាងការពង្រឹងច្បាប់មានជំនឿថា មានពួកអ្នកបង្កហិង្សានៅក្នុងចំណោមក្រុមបាតុករអហិង្សា ក៏ប៉ុន្តែពួកគេដឹងមិនប្រាកដថាតើពួកជនទាំងនេះមានឥទ្ធិពលច្រើនបែបណាទេ។
នៅខួបទី ៣១ នៃការបង្ក្រាបដ៏ប្រល័យរបស់អាជ្ញាធរចិនកាលពីឆ្នាំ ១៩៨៩ លើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen សហរដ្ឋអាមេរិកបានអំពាវនាវជាថ្មីទៀតឱ្យប្រទេសចិនមាន «ការទទួលខុសត្រូវពេញលេញជាសាធារណៈចំពោះអ្នកដែលត្រូវបានសម្លាប់ ឬក៏បាត់ខ្លួន»។
ព័ត៌មានផ្សេងទៀត
No media source currently available