សកម្មជនទាំង៨នាក់នោះ ក៏រួមមានអតីតសមាជិករដ្ឋសភាដែលគាំទ្រលទ្ធិប្រជាធិតេយ្យចំនួន៣រូប ដែលមាន លោក Leung Kwok-hung ដែលគេនិយមហៅថា ជាបុរស «សក់វែង» លោក Wu Chi-wa និងលោក Eddie Chu ផងដែរ។
បងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit គឺអ្នកស្រី Sitanun Satsaksit បានប្រាប់តុលាការថាប្អូនប្រុសរបស់អ្នកស្រីពិតជាបានបាត់ខ្លួននៅភ្នំពេញមែន ដោយអ្នកស្រីនិយាយថាប្អូនប្រុសត្រូវបានចាប់ពង្រត់ដោយមនុស្សមួយក្រុម ប្រដាប់ដោយអាវុធ។
បងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit គឺអ្នកស្រី Sitanun Satsaksit គ្រោងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូ សប្ដាហ៍ក្រោយ។
កាលពីថ្ងៃពុធ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបីរូបរួមមានលោក Joshua Wong កញ្ញា Agnes Chow និងលោក Ivan Lam ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទរៀបចំបាតុកកម្ម ដែលកើតឡើងនៅខាងក្រៅការិយាល័យកណ្ដាលប៉ូលិសក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០១៩។
លោក Jimmy Lai អាយុ៧៣ឆ្នាំ បានបង្ហាញមុខនៅក្នុងបន្ទប់តុលាការនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងបុគ្គលិកថ្នាក់គ្រប់គ្រង២នាក់ផ្សេងទៀត នៃក្រុមហ៊ុនព័ត៌មាន Next Digital ដែលគេរាយការណ៍មកថា ពួកគេរងការចោទប្រកាន់ពីបទរំលោភលើលក្ខខណ្ឌជួលការិយាល័យបើកក្រុមហ៊ុន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិត្រៀមខ្លួនសម្រាប់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំនៅពេលដែលជនភៀសខ្លួនរត់គេចពីតំបន់ Tigray នៃប្រទេសអេត្យូពី បានចូលដល់ស៊ូដង់ខាងកើត។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសង់ត្រាល់ ប្រាប់វីអូអេថា ក្រុមអង្គការសង្គមស៊ីវិលយល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ការណ៍នេះមិនអាចបង្អាក់ការប្រារព្ធទិវាដ៏មានសារសំខាន់នេះបានទេ។
តុលាការលើកហេតុផលថាការនាំជនជាប់ចោទមកសវនាការ«មិនអាចប្រព្រឹត្តទៅបានល្អ» ដោយសារខ្វះកងកម្លាំងការពារនិងដើម្បី«បង្ការការរីករាលដាលដល់ជនជាប់ចោទ»។
សេចក្តីស្នើច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយដែលកំពុងរងការតវ៉ាពីអ្នកកាសែត និងអង្គការសិទ្ធិមនុស្សត្រូវបានអនុម័តដោយសភាជាន់ទាបនៃប្រទេសបារាំង។
ជនជាតិថៃដែលប្រឆាំងនឹងរដ្ឋាភិបាល៩នាក់បានបាត់ខ្លួនពីការជ្រកកោននៅបរទេសតាំងពីឆ្នាំ២០១៦។
ព័ត៌មានផ្សេងទៀត
No media source currently available