ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋីសារព័ត៌មាន​ហុងកុង​និង​ជា​សកម្មជន​ប្រជាធិបតេយ្យ ត្រូវចាប់ខ្លួន​ជាថ្មី​និង​ចោទប្រកាន់​ពីបទ​គៃបន្លំ


រូបឯកសារ៖ លោកJimmy Lai នៅ​ពេល​ទៅ​ដល់​តុលាការ​នៅ​ហុងកុង កាលពី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ លោកJimmy Lai នៅ​ពេល​ទៅ​ដល់​តុលាការ​នៅ​ហុងកុង កាលពី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០។

មហាសេដ្ឋី​ផ្នែក​បណ្តាញ​សារព័ត៌មាន​ហុងកុង និង​ជា​សកម្មជន​តស៊ូ​មតិ​ខាង​ការ​គាំទ្រ​លទ្ធិប្រជាធបតេយ្យ លោក ​Jimmy Lai ​ត្រូវ​ចាប់​ខ្លួនជាថ្មី​ និងត្រូវ​បានចោទ​ប្រកាន់​ពីបទ​គៃបន្លំ។

លោក ​Jimmy Lai ​អាយុ៧៣ឆ្នាំ​ បាន​បង្ហាញមុខ​នៅ​ក្នុង​បន្ទប់​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាមួយ​នឹង​បុគ្គលិកថ្នាក់​គ្រប់គ្រង​២នាក់​ផ្សេងទៀត ​នៃ​ក្រុមហ៊ុន​ព័ត៌មាន ​Next Digital ​ដែល​គេ​រាយការណ៍​មក​ថា ​ពួកគេ​រងការ​ចោទប្រកាន់​ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​ជួល​ការិយាល័យ​បើក​ក្រុមហ៊ុន។

លោក Lai ​ត្រូវ​តុលាការ​បដិសេធ​មិន​ទទួល​ប្រាក់​ធានា​សុំ​នៅ​ក្រៅ​ឃុំ ហើយ​សំណុំ​រឿង​លោកនឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ខែ​មេសា​ឆ្នាំ​ក្រោយ។​

លោក Lai ​ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់លោក​កាលពី​ខែសីហា​ ពី​បទ​ចោទ​និង​សង្ស័យ​ថា​បាន​សមគំនិត​ជាមួយ​បរទេស ​តាម​ច្បាប់​សន្តិសុខ​ជាតិថ្មី​សម្រាប់​ដែនដី​ហុងកុង​ ដែលត្រូវបានដាក់​ឱ្យ​អនុវត្ត​ដោយ​រដ្ឋាភិបាល​ចិន។ ជាច្រើន​ម៉ោង​ក្រោយពី​ការ​ចាប់ខ្លួន មាន​មន្ត្រីប៉ូលិស​ជាង​១០០នាក់​ បានឆ្មក់​ចូល​លុកការិយាល័យ​កណ្តាល​ក្រុមហ៊ុន​លោក​ Lai ​ហៅ​ថា Next Digital ​ដែល​បោះពុម្ភ​ផ្សាយ​កាសែត​ Apple Day ។ ការសែត​នេះ​បាន​ផ្សាយ​បន្តបន្ទាល់​ពីការ​ចុះបង្ក្រាប​ដោបាន​បង្ហាញ​ពី​ការលុក​លុយ​ចូល​ក្នុង​ការិយាល័យ ខណ:​ដែល​ប៉ូលិស​បានរុះរើ​ទិន្នន័យ​ឯកសារ​របស់​អ្នកយក​ព័ត៌មាន ខណៈពេល​លោក​ Lai ​បាន​នាំ​ខ្លួន​កាត់​បន្ទប់​ព័ត៌មាន​ ​ដោយមាន​ដៃជាប់ខ្នោះ។

លោក​គឺ​ជា​មនុស្សម្នាក់​ក្នុង​ចំណោម​១០នាក់ ​ដែលត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃនោះ ដោយ​រួម​មានកូនប្រុស​របស់​លោក​យ៉ាង​តិច​ម្នាក់​ផងដែរ។

ការ​ចាប់​ខ្លួន​លោក Lai កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​សកម្មជន​វ័យ​ក្មេង​ហុងកុង​៣​រូប​គឺ លោក Joshua Wong នាង Agnes Chow និង​លោក Ivan Lam ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ខែ​ដល់​១៣​ខែ​កន្លះ ពី​រឿង​ជាប់ទាក់ទង​បាតុកម្ម​នៅ​ក្រៅ​ស្នាក់ការ​កណ្តាល​ប៉ូលិស​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩៕

XS
SM
MD
LG